VOV WorldVOV World
ស៊ីរីរិះគន់យ៉ាងខ្លាំងក្លាចំពោះការសម្រេចចិត្តអំពីការកាត់ផ្តាច់ទំនក់ទំនងការទូតរបស់អេហ្ស៊ីប
17/06/2013 09:10
(VOVworld) – នាថ្ងៃទី ១៦ មិថុនា រដ្ឋាភិបាលស៊ីរីបានរិះគន់ យ៉ាងខ្លាំងក្លាចំពោះ ការសម្រេចចិត្តដោយ“គ្មានការទទួល ខុសត្រូវ” របស់ប្រធានាធាបតីអេហ្ស៊ីប លោក Mohamed Morsi ក្នុងការកាត់ផ្តាច់ទំនក់ទំនងការទូតជាមួយ Damacus និងការគាំទ្រភាគីប្រឆាំងនៅស៊ីរី។
ស៊ីរីរិះគន់យ៉ាងខ្លាំងក្លាចំពោះការសម្រេចចិត្តអំពីការកាត់ផ្តាច់ទំនក់ទំនងការទូតរបស់អេហ្ស៊ីប
(VOVworld) – នាថ្ងៃទី ១៦ មិថុនា រដ្ឋាភិបាលស៊ីរីបានរិះគន់យ៉ាងខ្លាំងក្លាចំពោះ ការសម្រេចចិត្តដោយ“គ្មានការទទួលខុសត្រូវ” របស់ប្រធានាធាបតីអេហ្ស៊ីប លោក Mohamed Morsi ក្នុងការកាត់ផ្តាច់ទំនក់ទំនងការទូតជាមួយ Damacus និង ការគាំទ្រភាគីប្រឆាំងនៅស៊ីរី។ តាមរដ្ឋាភិបាលស៊ីរីថា ការដែល លោក Morsi អំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើតតំបន់ហាមហោះហើរនៅស៊ីរីគឺការរំលោភ ដ៏ធ្ងន់ធ្ងរលើអាធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ស៊ីរី គឺគ្រាន់តែបំរើឲ្យ គោលដៅរបស់អាមេរិកនិងបណ្ដាប្រទេសសម្ព័ន្ធមិត្ត។ ក្នុងពេលនោះ ការសែត Der Spiegel របស់អាល្លឺម៉ង់ដែលបានចុះផ្សាយ នាថ្ងៃទី ១៦ មិថុនា បានឲ្យដឹងថា ៖ អារ៉ាប់ប៊ីសាអ៊ូឌីដមានផែនការផ្តល់កាំជ្រួចឲ្យភាគីប្រឆាំងនៅស៊ីរីសំដៅទប់ទល់ នឹងកំលាំងជើងអាកាសនៃប្រធានាធិបតីស៊ីរី លោក Bashar al-Assad។ ក្នុងកាលៈ ទេសៈ ការដាក់សម្ពាធពីខាងក្រៅចំពោះរដ្ឋអំណាចរបស់លោក Assad បាន ក្លាយទៅជាធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ រដ្ឋាភិបាលអ៊ីរ៉ង់បានសម្រេចដាក់ពង្រាយ កងទ័ពចំនួន ៤ ពាន់នាក់ ដើម្បីជួយឧបត្ថម្ភកងកំលាំងរបស់រដ្ឋាភិបាលស៊ីរី៕