VOV WorldVOV World
សិក្ខាសាលា “ច្បាប់ជួយឧបត្ថម្ភអង្គភាព អាជីវកម្មមធ្យមនិងតូច - បទពិសោធន៍អន្តរជាតិនិងមេរៀនសំរាប់វៀតណាម”
09/07/2014 08:27
(VOVworld) – តាមនាយកដ្ឋានអភិវឌ្ឍន៍អង្គភាពអាជីវកម្ម ចំណុះក្រសួងផែនការនិង វិនិយោគវៀតណាមបានឲ្យដឹង ថា៖ អង្គភាពអាជីវកម្មមធ្យមនិងតូចស្រូបយកជាង ៩៧% នៃចំនួនអង្គភាពអាជីវកម្មដែលបានចុះបញ្ជីនិងបង្កើតនៅ វៀតណាម។
សិក្ខាសាលា “ច្បាប់ជួយឧបត្ថម្ភអង្គភាព អាជីវកម្មមធ្យមនិងតូច - បទពិសោធន៍អន្តរជាតិនិងមេរៀនសំរាប់វៀតណាម”
សិក្ខាសាលា “ច្បាប់ជួយឧបត្ថម្ភអង្គភាព អាជីវកម្មមធ្យមនិងតូច - បទពិសោធន៍អន្តរជាតិនិងមេរៀនសំរាប់វៀតណាម” (Image: VNA) (VOVworld) – តាមនាយកដ្ឋានអភិវឌ្ឍន៍អង្គភាពអាជីវកម្មចំណុះក្រសួងផែនការ និង វិនិយោគវៀតណាមបានឲ្យដឹងថា៖ អង្គភាពអាជីវកម្មមធ្យមនិងតូចស្រូបយក ជាង ៩៧% នៃចំនួនអង្គភាពអាជីវកម្មដែលបានចុះបញ្ជីនិងបង្កើតនៅវៀតណាម។ ប៉ុន្តែ ការអនវុត្តគោលនយោបាយជួយឧបត្ថម្ភអង្គភាពអាជីវកម្មនៅមានជួបការ លំបាក់ ដោយហេតុនេះអង្គភាពអាជីវកម្មមធ្យមនិងតូចទទួលបានអាទិភាពពី កម្មវិធីជួយឧបត្ថម្ភនៅទាប។ ក្នុងសិក្ខាសាលាដោយប្រធានបទ “ច្បាប់ជួយឧបត្ថម្ភ អង្គភាពអាជីវកម្មមធ្យមនិងតូច - បទពិសោធន៍អន្តរជាតិនិងមេរៀនសំរាប់ វៀតណាម” ដែលត្រូវបានរៀបចំឡើង នាថ្ងៃទី ៨ កក្កដា នៅទីក្រុងហាណូយ ប្រធាននាយករដ្ឋានអភិវឌ្ឍន៍អង្គភាពអាជីវកម្ម លោក  Ho Sy Hung  បានឲ្យដឹងថា៖ ដើម្បីលើកកំពស់ប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអង្គភាព អាជីវកម្មមធ្យមនិងតូចចាំបាច់ច្បាប់ភាវូបនីយកម្មបណ្ដាគោលនយោបាយឲ្យ សមស្របនឹងដំណើការនិមួយៗនិងចរិតលក្ខណៈរបស់ខឿន សេដ្ឋកិច្ចវៀតណាម៖ “គោលនយោបាយជួយឧបត្ថម្ភអង្គភាពអាជីវកម្មមធ្យមនិងតូចរបស់ជប៉ុនឬកូរ៉េខាង ត្បូងផ្លាស់ប្តូរតាមដំណាក់កាលនិមួយៗ។ ប្រការនេះបានសឲ្យឃើញថា៖ អង្គភាព អាជីវកម្មមធ្យមនិងតូចកាន់តែដើរតួនាទីសំខាន់ក្នុងជីវភាពរស់នៅសេដ្ឋកិច្ចសង្គម នៃ បណ្ដាប្រទេសពោលខាងលើ។ ពីនោះ មានគោលនយោបាយជួយឧបត្ថម្ភ អង្គភាពអាជីវកម្មមធ្យមនិងតូចឲ្យសមស្របនឹងគោលដៅរបស់ខ្លួន។ ខ្ញុំគិតថា៖ នេះគឺជា បទពិសោធន៍ល្អសំរាប់វៀតណាម។ នាបច្ចុប្បន្ន ប្រសិនបើ យើងមាន ច្បាប់ជួយឧបត្ថម្ភ អង្គភាពអាជីវកម្មមធ្យមនិងតូចនោះគឺជាមធ្យបាយនិងវិធានការ ខាងគត្តិយុត្តិខ្លាំងក្លាដើម្បីស្ថាប័ននៅថ្នាក់មជ្ឈឹមក៏ដូចជាក្នុងតំបន់អាចអនវុត្តបណ្ដា សកម្មភាពជួយឧបត្ថម្ភ អង្គភាពអាជីវកម្មមធ្យមនិងតូចប្រកបដោយប្រសិទ្ធភាពជាង៕”