សិក្ខាសាលាច្បាប់ស្ទង់មតិប្រជាជន-បញ្ហាទ្រឹស្តី និងជាក់ស្ដែងមួយចំនួន
04/06/2013 12:04
VOV-“ច្បាប់ស្ទង់មតិប្រជាជន-បញ្ហាទ្រឹស្តីនិងជាក់ស្ដែងមួយចំនួន”ជាប្រធានបទនៃសិក្ខាសាលាដោយសមាគមអ្នកច្បាប់វៀតណាមរៀបចំនាថ្ងៃទី៤មិថុនា នៅទីក្រុងហាណូយ។

សមាគមអ្នកច្បាប់វៀតណាមរៀបចំសិក្ខាសាលា “ច្បាប់ស្ទង់មតិប្រជាជន-បញ្ហាទ្រឹស្តីនិងជាក់ស្ដែងមួយចំនួន” (nguyentandung.org) VOV-“ច្បាប់ស្ទង់មតិប្រជាជន-បញ្ហាទ្រឹស្តីនិងជាក់ស្ដែងមួយចំនួន”ជា ប្រធានបទនៃសិក្ខាសាលាដោយសមាគមអ្នកច្បាប់វៀតណាមរៀបចំនាថ្ងៃទី ៤មិថុនា នៅទីក្រុងហាណូយ។ នេះជាសិក្ខាសាលាដើមដំបូងត្រូវបានរៀបចំ ដើម្បីបំរើឲ្យការកសាងច្បាប់ស្ទង់មតិប្រជាជនដោយសមាគមអ្នកច្បាប់វៀត ណាមធ្វើអធិបតីតាក់តែងឡើង។ បណ្ដាមតិនៅសិក្ខាសាលាបានប្រមូលផ្ដុំធ្វើ ឲ្យច្បាស់អត្តចរិតខ្លឹមសារនិងសំណូមពរនៃការស្ទង់មតិប្រជាជន សតិអារម្មណ៍ ហូជីមិញ ទស្សនៈរបស់បក្សកុម្មុយនីស្តនិងរដ្ឋវៀតណាមអំពីការស្ទង់មតិប្រជាជន ជាដើម។ សាស្ត្រាចារ្សបណ្ឌិត Le Minh Tam អនុប្រធាននិងជាអគ្គលេខាធិការ សមាគមអ្នកច្បាប់វៀតណាមបានលើកច្បាស់ថា៖ “ស្ទង់មតិប្រជាជនគឺជាបញ្ហាមានចរិតលក្ខណៈប្រវត្តិសាស្ត្រ ប្រារព្ធនិង អភិវឌ្ឍន៍រួមជាមួយការអភិវឌ្ឍន៍ប្រជាធិបតេយ្យ។ ការស្ទង់មតិប្រជាជនជាតំលៃ មួយដោយប្រជាជនផ្ដើមគំនិតក្នុងដំណើរការរៀបចំអនុវត្តសិទ្ធិអំណាចរដ្ឋ កសាង អនុវត្តច្បាប់និងដំណើរការបណ្ដាដំណាក់កាលប្រជាធិបតេយ្យជីវភាពរស់នៅ សង្គម។ ការស្ទង់មតិប្រជាជនគឺជាតំលៃមួយរបស់វប្បធម៍នយោបាយកត្តិយុតនិង ប្រជាធិបតេយ្យ៕”
Related






