សិក្ខាសាលាជាតិសហប្រតិបត្តិការសមុទ្រខាងកើត-ប្រវត្តិសាស្ត្រនិងយថាទស្សន៍
12/12/2012 08:50
VOV-នាព្រឹកថ្ងៃទី១២ធ្នូនៅទីក្រុង Da Nang បានប្រព្រឹត្តទៅ សិក្ខាសាលាវិទ្យាសាស្ត្រជាមួយប្រធានបទ “កិច្ចសហប្រតិបត្តិការ សមុទ្រខាងកើត-ប្រវត្តិសាស្ត្រនិងយថាទស្សន៍”។

VOV-នាព្រឹកថ្ងៃទី១២ធ្នូនៅទីក្រុង Da Nang បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រជា មួយប្រធានបទ “កិច្ចសហប្រតិបត្តិការសមុទ្រខាងកើត-ប្រវត្តិសាស្ត្រនិងយថាទស្សន៍”។ ចូលរួមសិក្ខាសាលាមានអ្នកវិទ្យាសាស្ត្រអ្នកជំនាញការស្រាវជ្រាវអំពីសមុទ្រខាងកើត ជាង១០០នាក់។ នេះជាសិក្ខាសាលាឯកទេសអំពីសមុទ្រខាងកើតទាក់ទាញការយកចិត្ត ទុកដាក់របស់មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រវៀតណាមនិងអន្តរជាតិ។ ថ្លែងមតិបើកសិក្ខាសាលា សាស្ត្រាចារ្សរងបណ្ឌិត Le Quoc Ly នាយករងសាលាសភាបណ្ឌិតនយោបាយ-រដ្ឋបាលជាតិហូជីមិញបានអះអាងថា៖ “Hoang Sa, Truong Sa ជាកន្លែងជិតស្និទ្ធផ្សាភ្ជាប់ជាមួយប្រជាជនវៀតណាមរាប់ពាន់ឆ្នាំ មករបស់ប្រជាជាតិ។ Hoang Sa, Truong Sa ជាផ្នែកមួយមិនអាចកាត់ផ្ដាច់ចេញពីប្រទេស វៀតណាម។ ក្នុងនិន្នាការផ្លាស់ប្តូរនិងលឿនរបស់ពិភពលោកការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា មានអត្ថន័យប្រវត្តិសាស្ត្ររបស់វៀតណាមកាន់តែបានបើកចេញឲ្យយើងកិច្ចសហប្រតិ បត្តិការសមុទ្រខាងកើត៕”
Related






