សិក្ខាសាលា“អភិវឌ្ឍន៍ទំនាក់ទំនងដៃគូរពាណិជ្ជកម្ម”
25/05/2012 08:24
“អភិវឌ្ឍន៍ទំនាក់ទំនងដៃគូរពាណិជ្ជកម្ម” ជាខ្លឹមសារនៃ សិក្ខាសាលា ដែលបានស្ថាន ទូតអ៊ីតាលី ប្រចាំនៅវៀតណាម រួមសហការជាមួយ ក្រសួងផែនការ និងវិនិយោគ វៀតណាមរៀបចំនាថ្ងៃទី24ឧសភា នៅទីក្រុងហូជីមិញ។
សិក្ខាសាលា“អភិវឌ្ឍន៍ទំនាក់ទំនងដៃគូរពាណិជ្ជកម្ម” ( http://www.vietnamembassy-italia.vn ) សិក្ខាសាលាលើកនេះស្ថិត នៅក្នុងក្របខ័ណ្ឌ គំរោងការណ៍ អភិវឌ្ឍន៍ តំបន់ឧស្សាហកម្ម តូចនិងមធ្យម ដោយ រដ្ឋាភិបាលអ៊ីតាលីជួយឧបត្ថម្ភ ជាមួយ ប្រភពទុនចំនួន ៣ លាន Euro។ គំរោងការណ៍ បានជ្រើសវិស័យចំនួន៣គឺ ៖កាត់ដេរស្បែកជើង និងគ្រឿងឈើប្រើប្រាស់ក្នុង ផ្ទះ និង តំបន់ឧស្សាហកម្មចំនួន ៤ នៅទីក្រុងហាណូយ ទីក្រុងហូជីមិញ ខេត្ត Hung Yen, Dong Nai និងBinh Duong ដើម្បីជួយឧបត្ថម្ភ ក្នុងរយះពេល ៣ឆ្នាំ។ ក្រោយរយះពេល ៣ឆ្នាំ អនុវត្តគំរោងការណ៍ បានលើកកំពស់សមត្ថភាពផលិតកម្ម អាជីវកម្ម អោយបណ្ដាអង្គភាពអាជីវកម្មរបស់វៀតណាម ទន្ទឹមនឹងនោះ បង្កើតកិច្ចសហប្រតិបត្តិការ តភ្ជាប់រវាង អង្គភាពអាជីវកម្មវៀតណាម ជាមួយអ៊ីតាលី។ លោក Lorezo Angeloni ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅវៀតណាម បានថ្លែងថា៖ “ក្រោយរយះពេល ៣ឆ្នាំ អនុវត្ត គំរោងការណ៍ជីតបញ្ចប់ហើយ យើងបានទទួល បណ្ដាគោលដៅដែលបានដាក់ចេញ។ ពិសេសគឺ ការតភ្ជាប់កិច្ចសហប្រតិបត្តិការ រវាងអង្គភាពអាជីវកម្ម វៀតណាមជាមួយអ៊ីតាលី។ ផ្អែកទៅលើ គំរោងការនេះ អង្គភាព អាជីវកម្មអ៊ីតាលីជាច្រើន បានមានឱកាសច្រើនជាង ដើម្បី ស្វែងរកកិច្ចសហប្រតិបត្តិការ វិនិយោគចូលមកវៀតណាម។ នេះគឺជា ជំហានដើមដំបូង ចាប់ផ្តើមអោយកិច្ចសហ ប្រតិបត្តិការនេះបណ្ដាអង្គភាពអាជីវកម្មវៀតណាម និងអ៊ីតាលី នឹងចែករំលែកបទ ពិសោធន៍ និងបំពេញបន្ថែមអោយគ្នាទៅវិញទៅមក ដើម្បី រួមគ្នាអភិវឌ្ឍន៍៕ ”
Related






