សិក្ខាសាលាស្ដីពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញវៀតណាមនៅថៃ។
17/03/2013 07:47
VOV-នាថ្ងៃទី១៦មិនានៅខេត្ត Ubon Ratchathani ប្រទេសថៃបានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រ ស្ដីពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ របស់វៀតណាម។

សិក្ខាសាលាស្ដីពីពង្រាងធ្វវិសោធនកម្មរដ្ឋធម្មនុញ្ញវៀតណាមនៅថៃ។ VOV-នាថ្ងៃទី១៦មិនានៅខេត្ត Ubon Ratchathani ប្រទេសថៃបានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រស្ដីពីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២របស់ វៀតណាម។ អគ្គលេខាធិការក្រុមប្រឹក្សាបោះឆ្នោតមជ្ឈឹមថៃរួមជាមួយអ្នកស្រាវ ជ្រាវអ្នកជំនាញការច្បាប់បញ្ញាវ័នជាជនវៀតណាមនៅប្រទេសថៃនិងនិស្សិត ច្បាប់ចំនួន៤រយនាក់នៃប្រទេសទាំងពីរបានចូលរួមសិក្ខាសាលាវិភាគនិងរួម មតិចំពោះ ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២របស់វៀតណាម។ នៅ សិក្ខាសាលាបណ្ដាអ្នកស្រាវជ្រាវថៃបានលើកឡើងរាល់សំណួរសំណូមពរដោះ ស្រាយអំពីបណ្ដាបញ្ហាសិទ្ធិមនុស្សរបបនយោបាយប្រព័ន្ធនីតិបញ្ញត្តិតុលាការ ជាដើម។ ថៃបានវាយតំលៃខ្ពស់ការខំប្រឹងប្រែងកសាង ពង្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ឲ្យសមស្របជាមួយលក្ខណៈសេដ្ឋកិច្ចសង្គមរបស់វៀត ណាមក្នុងដំណើរការសមាហរណកម្មអន្តរជាតិនិងកសាងសហគមន៍សេដ្ឋកិច្ច អាស៊ាននាឆ្នាំ២០១៥៕
Related





