VOV WorldVOV World
សិក្ខាសាលាស្ដីពីរាល់បញ្ហាដែលទាក់ទិនដល់ផ្នែកច្បាប់ដែលត្រូវដោះស្រាយនៅ WTO
23/11/2012 08:57
នាថ្ងៃទី ២២ វិច្ឆិកា នៅទីស្នាការនៃមជ្ឈមណ្ឌលពិគ្រោះយោបល់ច្បាប់ នៃអង្គការពាណិជ្ជកម្មពិភពលោក (ACWL) បានប្រព្រឹត្តទៅ សិក្ខាសាលា ​រវាងក្រុមមេធាវី ACWL និងគណះប្រតិភូ​វៀតណាម ​អមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការ​អន្តរជាតិផ្សេងៗទៀត ស្ដីពី រាល់បញ្ហាដែលទាក់ទិនដល់ផ្នែកច្បាប់ ក្នុងការដោះស្រាយការប្រជែងដណ្ដើមពាណិជ្ជកម្មនានា ដែលត្រូវដោះស្រាយនៅ WTO។
សិក្ខាសាលាស្ដីពីរាល់បញ្ហាដែលទាក់ទិនដល់ផ្នែកច្បាប់ដែលត្រូវដោះស្រាយនៅ WTO
នាថ្ងៃទី ២២ វិច្ឆិកា នៅទីស្នាការនៃមជ្ឈមណ្ឌលពិគ្រោះយោបល់ច្បាប់ នៃអង្គការ ពាណិជ្ជកម្មពិភពលោក (ACWL) បានប្រព្រឹត្តទៅ សិក្ខាសាលា ​រវាងក្រុមមេធាវី ACWL និងគណះប្រតិភូ​វៀតណាម ​អមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក  (WTO) និងអង្គការ​អន្តរជាតិផ្សេងៗទៀត ស្ដីពី រាល់បញ្ហាដែលទាក់ទិនដល់ផ្នែកច្បាប់  ក្នុងការដោះស្រាយការប្រជែងដណ្ដើមពាណិជ្ជកម្មនានា ដែលត្រូវដោះស្រាយនៅ  WTO។ សិក្ខាសាលាលើកនេះគឺសំដៅ ស្វែងយល់អំពីបណ្ដាការកំណត់​ច្បាប់  ក្នុងការ ដោះស្រាយប្រជែងដណ្ដើមពាណិជ្ជកម្ម ក្នុងរយះពេលកន្លងទៅ និងលទ្ធភាពស្វែងយល់ ប្រព័ន្ធច្បាប់ WTO ចំពោះវៀតណាម ​ក្នុង​ដំណើ​ការធ្វើសមាហរណកម្មអន្តរជាតិ។           ឯកអគ្គរដ្ឋទូត និងជា ប្រធានគណះប្រតិភូបេសកជនការទូត​វៀត​ណាម​ ​Nguyen Trung Thanh បានអោយដឹងថា៖ ការរៀបចំសិក្ខាសាលាលើកនេះ ​មានផលប្រយោជន៍ ជាច្រើន មិនគ្រាន់តែចំពោះការពិគ្រោះយោបល់ ដោះស្រាយបញ្ហាក្នុងស្ថានភាពជាក់ ស្ដែងប៉ុណ្ណោះទេ ថែមទាំងមានតំលៃអំពីការបណ្ដុះបណ្ដាល លើកកំពស់ជំនាញទៀតផង៕ ឯកអគ្គរដ្ឋទូត និងជា ប្រធានគណះប្រតិភូបេសកជនការទូតវៀតណាម Nguyen Trung Thanh (http://www.mofahcm.gov.vn)