VOV WorldVOV World
សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីសមុទ្រខាងកើតលើកទី៤ត្រូវបានបិទ។
22/11/2012 08:52
VOV- សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីសមុទ្រ ខាងកើតលើកទី៤ជាមួយ​ប្រធានបទ “សមុទ្រខាង កើត៖កិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខនិងអភិវឌ្ឍន៍​ ក្នុង​ដំបន់” បានទាក់ទាញការចូលរួមរបស់ដំណាងជាង ២០០នាក់ជាអ្នកប្រាជ្ញ អ្នក​ស្រាវជ្រាវ អ្នកជំនាញការ ក្នុងនិងក្រៅប្រទេសបានបិទនាថ្ងៃទី២១វិច្ឆិកានៅទីក្រុង​ហូជីមិញ។
សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីសមុទ្រខាងកើតលើកទី៤ត្រូវបានបិទ។
សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីសមុទ្រខាងកើតលើកទី៤ត្រូវបានបិទ។       VOV- សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីសមុទ្រខាងកើតលើកទី៤ជា មួយ​ប្រធានបទ “សមុទ្រខាងកើត៖កិច្ចសហប្រតិបត្តិការដើម្បីសន្តិសុខនិង អភិវឌ្ឍន៍​ក្នុង​ដំបន់” បានទាក់ទាញការចូលរួមរបស់ដំណាងជាង២០០នាក់ ជាអ្នកប្រាជ្ញ អ្នក​ស្រាវជ្រាវ អ្នកជំនាញការក្នុងនិងក្រៅប្រទេសបានបិទនាថ្ងៃ ទី២១វិច្ឆិកានៅទីក្រុង​ហូជីមិញ។ តាមលោក Dang Dinh Quy នាយកវិទ្យាស្ថាន ការទូតវៀតណាមថា សិក្ខាសាលាបានវិភាគផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅអំពី មូលហេតុនៃភាពតានតឹងនៅសមុទ្រខាងកើត វាយតំលៃបណ្ដាកត្តាជះឥទ្ធិពល ដល់ដំណើរការរៀបចំនិងអនុវត្ត​គោលនយោបាយសមុទ្រខាងកើតនៅប្រទេស មួយចំនួនជាដើម។ ដើម្បីបង្ក​លក្ខណៈងាយស្រួលសំរាប់ការត្រួតពិនិត្យជំលោះ និងដោះស្រាយជំលោះនៅ​សមុទ្រខាងកើត បណ្ដាអ្នកប្រាជ្ញបានលើកឡើង មតិជាច្រើនចំពោះរដ្ឋាភិបាល​បណ្ដា​ប្រទេស ប្រមូលផ្ដុំទៅលើក្រុមចំនួន៣គឺ ជំរុញវិធានការកសាងទំនុកទុកចិត្ត​ធ្វើ​ឲ្យច្បាស់ក្បួនវិធីតាមទិសសមស្របជា មួយច្បាប់អន្តរជាតិ ពិសេសគឺ​ច្បាប់​សមុទ្រឆ្នាំ១៩៨២ ជំរុញការបង្កើតយន្តការ ក្របខ័ណ្ឌសហប្រតិបត្តិការដំបន់ ពិសេស​គឺក្រមប្រតិបត្តិសំរាប់ភាគីនានានៅ សមុទ្រខាងកើត (COC) និងអត់ធ្មត់ គោរពរាល់ប្រការដែលខ្លួនបានសន្យា ពិសេសគឺការសន្យាគោរពគោលការណ៍​មិន​ប្រើប្រាស់អំពើហឹង្សានិងមិន គំរាមកំហែងប្រើប្រាស់អំពើហឹង្សា ដោះស្រាយ​ជំលោះតាមរយៈវិធានការ សន្តិភាពគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញាជិតស្និទ្ធនិង សហប្រតិបត្តិការ (TAC) សេចក្តីថ្លែងការណ៍ស្ដីពីការ​ប្រតិបត្តិ​​របស់ភាគី នានានៅសមុទ្រខាងកើត (DOC) ដែលភាគីទាក់ទិនទាំងអស់​ជា​សមាជិក៕