VOV WorldVOV World
សកម្មភាពជាច្រើនរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតស៊ុយអែត-វៀតណាម។
22/01/2014 11:29
Vovworld-ថ្លែងមតិប្រារព្ធកម្មវិធីរំលឹកខួបលើកទី៤៥នៃទំនាក់ទំនងការទូត​ស៊ុយអែត-វៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី២១មករា ឯកអគ្គរដ្ឋទូតស៊ុយអែត​ប្រចាំ​នៅវៀតណាមលោកស្រី Camilla Mellander បានសង្កត់ធ្ងន់ថា
សកម្មភាពជាច្រើនរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតស៊ុយអែត-វៀតណាម។
ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាមលោកស្រី Camilla Mellander (VOV)         Vovworld-ថ្លែងមតិប្រារព្ធកម្មវិធីរំលឹកខួបលើកទី៤៥នៃទំនាក់ទំនងការទូត​ ស៊ុយអែត-វៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី២១មករា ឯកអគ្គរដ្ឋទូតស៊ុយអែត​ ប្រចាំ​នៅវៀតណាមលោកស្រី Camilla Mellander បានសង្កត់ធ្ងន់ថា មុននេះ៤៥​ ឆ្នាំ ស៊ុយអែតជាប្រទេសលោកខាងលិចដើមដំបូងបង្កើតទំនាក់ទំនងការទូតជា​ មួយ​​វៀតណាម ការចុះហត្ថលេខាលើទំនាក់ទំនងការទូតទ្វេភាគីបានដាក់​គ្រឹះ​ ស្ថាន​រឹងមាំសំរាប់ទំនាក់ទំនងដៃគូទំនុកទុកចិត្ត នាំមកនូវផលប្រយោជន៍លើ​ គ្រប់​វិស័យសំរាប់ប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ។ ឯកអគ្គរដ្ឋទូត Camilla Mellander បានអះអាងថា​ស៊ុយអែតអាចបន្តរួមចំណែកដ៏មានអត្ថន័យក្នុងការ​ អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់វៀតណាមជាមួយការបង្កើនពាណិជ្ជកម្ម ផ្លាស់ប្តូរ ដំណោះ​ស្រាយ​អាជីវកម្មជាដើម។ ក៏នៅពិធីនេះដែរ ឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំនៅវៀតណាម​បាន​ឲ្យដឹងថា ឆ្នាំនេះ ស្ថានទូតស៊ុយអែតប្រចាំនៅវៀតណាម នឹងសហការជាមួយ​ក្រសួងស្ថាប័ន​ទាក់ទិនរបស់វៀតណាមរៀបចំព្រឹត្តិការណ៍ មួយក្នុងមួយខែអំពី​ប្រធាន​បទសេដ្ឋកិច្ច​ពាណិជ្ជកម្មវប្បធម៍សិល្បៈ សំដៅរួម ចំណែកបង្កើន​ទំនាក់ទំនង​​ទ្វេ​ភាគី​រវាង​ស៊ុយអែត​និង​វៀតណាម៕

More