សកម្មភាពក្នុងឱកាសរំលឹកខួយទិវាសារពត៌មានបដិវត្តន៍វៀតណាម
21/06/2013 08:28
ថ្ងៃទី២៨មិថុនាជាទិវារំលឹកខួយទិវាសារពត៌មានបដិវត្តន៍ វៀតណាម។

រូបថត VOV Vovworld- ថ្ងៃទី២៨មិថុនាជាទិវារំលឹកខួយទិវាសារពត៌មានបដិវត្តន៍វៀតណាម។មុននោះ៨៨ឆ្នាំ(ទី២៨មិថុនា១៩២៥- ទី២៨មិថុនា២០១៣)លោកប្រធានហូជីមិញ បានបង្កើតកាសែត Thanh Nien -ជាកាសែត បដិវត្តន៍វៀតណាមដើមដំបូងដែល កសាងគ្រឹះស្ថានឲ្យខឿនសារពត៌មានបដិវត្តន៍ក្រោយនោះ។ក្នុងឱកាសនេះលោក Vu Hien អតីតអគ្គនាយកវិទ្យុសំលេងវៀតណាមបានមានអត្ថបទដោយគូសបញ្ជាក់ តួនាទីនៃសារពត៌មានបដិវត្តន៍វៀតណាម។ក្នុងនោះ លោកVu Hienលើកច្បាស់ថា៖ បក្សកម្មុយនិស្តវៀតណាមចាត់ទុកអ្នកកាសែតជាយុទ្ឋជនលើសមរភូមិសតិអារម្មណ៍ វប្បធម៏និង សារពត៌មានជាឧបករណ៍សក្តិសិទរបស់បក្សសារពត៌មានជាមធ្យោបាយ ប្រចាំថ្ងៃជួបប្រាស្រ័យជាមួយប្រជាជនហើយនៅជាវេទិការរបស់និងឆ្លើយតបរាល់ បញ្ហាថ្មីដែលជីវភាពរស់នៅចោទឡើងព្រមទាំងតស៊ូប្រឆាំងនឹងឧបាយកលខ្មៅងងិត នៃបណ្តាអានុភាពអមិត្តជាដើម។ផ្សារភ្ជាប់យ៉ាងជិតស្និទជាមួយបក្សសារពត៌មាន វៀតណាមបានបំពេញបណ្តាភារកិច្ចរបស់ខ្លួនដ៍ល្អប្រសើរ។ក្នុងឱកាសនេះសកម្មភាព ជាច្រើនបានប្រព្រឹត្តទៅ ដើម្បីស្ងើចសរសើរបណ្ដាអ្នកកាសែត ត្រូវបានប្រព្រឹត្តទៅនៅ ក្នុងទូទាំងប្រទេសវៀតណា។សកម្មភាពលេចធ្លោបំផុតនោះគឺពិធីប្រគល់ជូនរង្វាន់ សារព័ត៍មានជាតិ លើកទី ៧ ឆ្នាំ ២០១២ ត្រូវបានប្រព្រឹត្តទៅ នាយប់ថ្ងៃទី ២១ មិថុនា នៅទីក្រុងហាណូយ។ រង្វាន់សារព័ត៍មានជាតិ លើកនេះ មានបណ្តាវណ្ណកម្មច្រើនបំផុត ពីមុនមក ជាមួយវណ្ណកម្មចំនួន ជាង ១៥០០។ស្ដីពីគុណភាពនៃបណ្ដាវណ្ណកម្មនោះ លោក Ha Minh Hue អនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាររង្វាន់សារព័ត៍មានជាតិ បានអោយដឹងថា÷“តាមខ្ញុំ បណ្ដាវណ្ណកម្មចូលរួមការប្រឡងលើកនេះ បានបំភ្លឺយ៉ាងល្អនូវប្រធានបទ នានា អ្នកយកព័ត៍មានចេះរបៀបបង្ហាញ នឹងលើកច្បាស់នូវរាល់បញ្ហាដែលសាធារណះមតិយកចិត្តទុកដាក់។” មុននោះ នារសៀលថ្ងៃទី២០ មិថុនា គណះកម្មាធិការបញ្ជាណែនាំណាមបូខាងលិច បានរៀបចំជំនួបប្រាស្រ័យបណ្ដាស្ថាប័នសារព័ត៍មានមជ្ឈឹម និងតំបន់ ប្រចាំនៅក្នុងទីក្រុង Can Tho។ ក៏នាថ្ងៃនេះដែរ ខេត្ត Dien Bien(ភាគខាងជើងវៀតណាម) រៀបចំជំនួបប្រាស្រ័យ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៨៨ទិវាសារព័ត៍មានបដិវត្តន៍វៀតណាមផងដែរ៕
Related






