សកម្មភាពនៃសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣
29/05/2013 09:32
VOV-នាព្រឹកថ្ងៃទី២៩ឧសភា បណ្ដាសមាជិកសភា ដែលចូលរួមសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាម នីតិកាលទី១៣បានពិភាគ្សានៅសាលប្រជុំអំពីគំរោង ច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួន របស់ច្បាប់ពន្ធចំណូលអង្គភាពអាជីវកម្ម។

សម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣ (radiovietnam.vn) VOV-នាព្រឹកថ្ងៃទី២៩ឧសភា បណ្ដាសមាជិកសភាដែលចូលរួមសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣បានពិភាគ្សានៅសាលប្រជុំអំពី គំរោងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួនរបស់ច្បាប់ពន្ធចំណូល អង្គភាពអាជីវកម្ម។ គំរោងច្បាប់នេះបានប្រមូលផ្ដុំធ្វើវិសោធនកម្មបំពេញបន្ថែមក្រុមបញ្ហាមួយចំនួនដូចជាបំពេញបន្ថែមគោលនយោបាយអនុគ្រោះពន្ធចំពោះវិស័យផ្នែករបរ ដំបន់មួយចំនួន។ រួមមតិអំពីគំរោងច្បាប់បណ្ដាសមាជិកសភាបានបង្ហាញការយល់ព្រមអំពីដំណើរការបន្ថយពន្ធ ប៉ុន្តែស្នើរប្រើប្រាស់កំរិតពន្ធមធ្យមគឺ២០%តាំងពីថ្ងៃទី១កក្កដាឆ្នាំ២០១៤។ ប្រការនេះនឹងបង្កលក្ខណៈជួយអង្គភាពអាជីវកម្មក្នុងប្រទេសផលិតកម្មអាជីវកម្មក៏ដូចជាសមស្របនឹងទំនរក្នុងដំបន់។ លោក Do Van Ve សមាជិកសភាមណ្ឌល Thai Binh បានលើកមតិថា៖ “នាបច្ចុប្បន្ននិងប៉ុន្មានឆ្នាំខាងមុខអង្គភាពអាជីវកម្មនៅមានការលំបាកជាច្រើននិងនាពេលខាងមុខក្នុងពេលអនុវត្តគំរោងការរៀបចំរចនាសម្ព័ន្ធខឿន សេដ្ឋកិច្ចឡើងវិញ អង្គភាពអាជីវកម្មកំពុងធ្វើសកម្មភាពត្រូវដោះស្រាយអំរែកធ្ងន់ អំពីហិរញ្ញវត្ថុ ដូច្នេះប្រសិនបើយើងបន្ថយចុះ២០%នោះនឹងចលនាអង្គភាព អាជីវកម្ម បន្ធូបានកំលាំងរបស់ប្រជាជន។ រដ្ឋរួមជាមួយអង្គភាពអាជីវកម្មចែក រំលែកការលំបាកបង្កកំលាំងចលករនិងការជឿជាក់របស់អង្គភាពអាជីវកម្ម។” នាព្រឹកថ្ងៃដ៏ដែល រដ្ឋសភាបានស្ដាប់របាយការណ៍ត្រួតពិនិត្យ គំរោងច្បាប់ ទទួលជួបពលរដ្ឋ។នារសៀលថ្ងៃទី២៩ឧសភា ក្រោយពេលបានស្ដាប់របាយការណ៍ដោះស្រាយប្រមូលធ្វើវិសោធនកម្មពង្រាងច្បាប់អប់រំការពារជាតិ-សន្តិសុខ បណ្ដា សមាជិកសភានឹងពិភាគ្សានៅសាលប្រជុំអំពីខ្លឹមសារមួយចំនួនដែលនៅតែមានមតិ ខុសពីគ្នារបស់បង្រាងច្បាប់នេះ៕
Related






