សកម្មភាពនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Cliton
11/07/2012 08:28
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី ១០ កក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ស្រី Hillary Cliton បានជួបប្រាស្រ័យជាមួយបណ្ដា អង្គភាពអាជីវកម្មវៀតណាម និងចូលរួមវេទិការអង្គភាព អជីវកម្មវៀតណាម-អាមេរិក។

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី ១០ កក្កដា រដ្ឋមន្ត្រី ការបរទេសអាមេរិក លោកស្រី Hillary Cliton បានជួបប្រាស្រ័យជាមួយបណ្ដា អង្គភាពអាជីវកម្មវៀតណាម និងចូលរួមវេទិការអង្គភាពអជីវកម្មវៀតណាម-អាមេរិក។ នៅវេទិការនេះ លោកស្រី Hillary បានអះអាងថា៖ នេះគឺជាឱកាសល្អដើម្បីបណ្ដា អង្គភាពអាជីវកម្មនៃភាគីទាំង ២ ស្វែងយល់និងជំរុញកិច្ចសហប្រតិបត្តិការឲ្យខ្លាំងក្លា ថែមទៀត។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានវាយតំលៃខ្ពស់ចំពោះសក្តានុភាពអភិវឌ្ឍន៍ របស់វៀតណាម។ នាបច្ចុប្បន្ន អាមេរិកនិងវៀតណាមកំពុងដំណើរការចរចារ អំពី កិច្ចព្រមព្រៀងដៃគូរសហប្រតិបត្តិការអន្តរប៉ាស៊ីហ្វិក (TPP)។ ប្រការនេះមិនត្រឹមតែ បង្កមូលដ្ឋានឲ្យការអភិវឌ្ឍន៍រួមរបស់តំបន់ទាំងមូលប៉ុណ្ណោះទេថែមទាំងនាំមករាល់ ផលប្រយោជន៍ជាក់ស្តែងនានាចំពោះវៀតណាមក្នុងនោះមានការបង្កើនសមត្ថភាព ប្រគួតប្រជែងអន្តរជាតិទៀតផង។ ដោយឈរលើមូលដ្ឋាន នេះ រដ្ឋមន្ត្រីការបរទេស អាមេរិក Hillary Cliton បានមានគោលបំណងថា៖ រដ្ឋាភិបាល វៀតណាមនឹងបន្តកែលំអរ បរិយាកាសវិនិយោគ បង្កលក្ខណៈងាយស្រួលឲ្យបណ្ដាអង្គភាពអាជីវកម្មអាមេរិកធ្វើ អាជីវកម្មនៅទីផ្សារវៀតណាម។នៅវេទិការនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Cliton និងអនុរដ្ឋមន្ត្រីការបរទេស វៀតណាម លោកស្រី Nguyen Phuong Nga បានធ្វើជាកសិណ សាក្សពិធីចុះហត្ថលេខាលើកិច្ចសន្យាសេដ្ឋកិច្ចរវាងក្រុមហ៊ុនថាមពលអគ្គីសនី New York ជាមួយក្រុមហ៊ុនថាមពលអគ្គីសនីលេខ ៤ ចំណុះសម្ព័ន្ធ ក្រុមហ៊ុនអគ្គីសនីវៀតណាម៕ រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Cliton និងអនុរដ្ឋមន្ត្រីការបរទេស វៀតណាម លោកស្រី Nguyen Phuong Nga (Image: Internet)
Related






