VOV WorldVOV World
សកម្មភាពអំណរសាទរនិទាឃៈរដូវឆ្នាំម្សាញ់សំរិទនៅអាមេរិកនិងអាហ្សង់ទិន។
04/02/2013 08:34
VOV-គណៈប្រតិភូវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិនាយប់ថ្ងៃទី​២គុម្ភៈ​បានរៀបចំពិធីជួប មុខអំណរសាទរនិទាឃៈរដូវឆ្នាំម្សាញ់សំរិទនៅ ទីស្ដីការ​អង្គការ​សហប្រជាជាតិនៅទីក្រុង New York អាមេរិក។
សកម្មភាពអំណរសាទរនិទាឃៈរដូវឆ្នាំម្សាញ់សំរិទនៅអាមេរិកនិងអាហ្សង់ទិន។
ឯកអគ្គរដ្ឋទូត Le Hoai Trung ប្រធានគណៈប្រតិភូដំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ         VOV-គណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនាយប់ថ្ងៃ ទី​២គុម្ភៈ​បានរៀបចំពិធីជួបមុខអំណរសាទរនិទាឃៈរដូវឆ្នាំម្សាញ់សំរិទនៅ ទីស្ដីការ​អង្គការ​សហប្រជាជាតិនៅទីក្រុង New York អាមេរិក។ ពិធីជួបមុខបាន ​ទាក់ទាញ​ភ្ញៀវអញ្ចើញ​ជាង​៣០០នាក់ជាមន្ត្រីដំបន់អ្នកការទូតបរទេសប្រចាំនៅ អង្គការ​សហប្រជាជាតិ​រួមជា​មួយប្រជាអណិកជនវៀតណាមសិស្សានុស្សិស និស្សិត​វៀត​ណាមដែលកំពុង​រៀនសូត្រ​នៅអាមេរិកជាដើម។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋ​ទូត Le Hoai Trung ប្រធានគណៈ​ប្រតិភូ​ដំណាងអចិន្ត្រៃយ៍វៀតណាម ប្រចាំនៅ​អង្គការ​សហប្រជាជាតិបានឲ្យដឹងថា៖ សាធារណៈមតិបរទេសជាច្រើន បានសម្ដែង​ការ​សប្បាយរីករាយចំពោះការរីកធំធាត់​របស់វៀតណាមជាមួយតួនាទី ត្រូវបាន​អះ​អាង​លើឆាកអន្តរជាតិ។​ ឯកអគ្គរដ្ឋទូត Le Hoai Trung បានអះអាងថា វៀតណាម​នឹង​ជា​សមាជិកសកម្មមានប្រសិទ្ធភាពជានិច្ច​របស់​អង្គការ សហប្រជាជាតិនិង​បណ្ដា​អង្គការអន្តរជាតិ។         ក៏នាយប់ថ្ងៃទី២គុម្ភៈស្ថានទូតវៀតណាមប្រចាំនៅអាហ្សង់ទិនបានរៀបចំពិធី ជួប​មុខអំណរនិទាឃៈរដូវជាមួយការចូលរួមរបស់ប្រជាអណិកជន។ ឯកអគ្គរដ្ឋទូត វៀត​ណាម​ប្រចាំនៅអាហ្សង់ទិន Nguyen Van Dao បានរាយការណ៍រាល់សមិទ្ធិ​លើ​ គ្រប់​វិស័យ​រ​បស់ប្រទេសជាតិក្នុងឆ្នាំ២០១២​ទន្ទឹមនឹងនោះលើកត្រដែតការ​​បោះ​ ជំហានដ៏ល្អ​ប្រសើរក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិង​អាហ្សង់ទិន ក្នុងរយៈពេល​ខាង​មុខ៕