សកម្មភាពអបអរសាទរទិវាកំណើតនាយឧត្តសេនីយ៍Vo Nguyen Giap។
26/08/2012 06:27
ក្នុងឱកាសរំលឹកខួបអនុស្សាវរីលើកទី១០២នៃទិវាកំណើត នាយឧត្តសេនីយ៍Vo Nguyen Giap(ទី២៥សីហា១៩១១-ទី២៥ សីហា២០១២)សកម្មភាពជាច្រើនបានប្រព្រឹត្តទៅ។
Vov-ក្នុងឱកាសរំលឹកខួបអនុស្សាវរីលើកទី១០២នៃទិវាកំណើតនាយឧត្តសេនីយ៍ Vo Nguyen Giap(ទី២៥សីហា១៩១១-ទី២៥សីហា២០១២)សកម្មភាពជាច្រើនបាន ប្រព្រឹត្តទៅ។នាព្រឹកថ្ងៃទី២៥សីហា រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម Phung Quang Thanhបានមកសាកសួរសុខទុក្ខនិងជូនពរនាយឧត្តសេនីយ៍Vo Nguyen Giap។អតីតអគ្គលេខា Le Kha Phieu បានមកសាកសួរសុខទុក្ខនិងជូនពរ នាយឧត្តសេនីយ៍Vo Nguyen Giap។នាព្រឹកថ្ងៃទី២៥សីហាដដែល សមាគម វិទ្យាសាស្រ្តប្រវត្តិសាស្រ្តវៀតណាមបានរៀបចំពិធីជួបមុខជាមួយបណ្តាអ្នក វិទ្យាសាស្រ្តនិងគ្រួសាររបស់នាយឧត្តសេនីយ៍Vo Nguyen Giap។តាងនាម សមាគមវិទ្យាសាស្រ្តប្រវត្តិសាស្រ្តវៀតណាម សាស្រ្តាចា្យ ប្រវត្តិសាស្រ្ត Phan Huy Le បានសំដែងការដឹងគុណចំពោះប្រធានកិត្តិយសសមាគមវិទ្យាសាស្រ្តប្រវត្តិសាស្រ្ត Vo Nguyen Giap។មុននេះនាថ្ងៃទី២២សីហានៅទីក្រុងហូជីមិញការតាំងពិព័ណ៏រូបថត ស្តីពីនាយឧត្តសេនីយ៍Vo Nguyen Giapក៍បានប្រព្រឹត្តទៅនៅអាគារតាំងពិព័ណ៏ទីក្រុង ផងដែរ៕
Related





