ទិដ្ឋភាពពិធីបង្ហូតទង់ជាតិ "ឯកភាពទឹកដី"។ (រូបថត៖ VNA) |
ក្នុងឱកាសអបអរសាទរខួបទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ និងទិវា ពលកម្មអន្តរជាតិ នាយប់ថ្ងៃទី២៩ ខែមេសា នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅកម្មវិធី សិល្បៈក្រោមប្រធានបទ “បទ ចម្រៀងវីរភាពក្នុងនិទាឃរដូវនៃមហាជ័យជំនះ” នៅវិថី ដើរថ្មើជើង Nguyen Hue។ កម្មវិធីមានការចូលរួមសម្ដែងរបស់សិល្បៈករសិល្បៈការិនី និងតារាចម្រៀងល្បីឈ្មោះជាច្រើន។
ក្នុងពេលជាមួយគ្នានោះ នៅមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែល Thang Long – Ha Noi បានរៀបចំពិព័រណ៍ “ប្រទេសជាតិពោរពេញដោយក្ដីសប្បាយរីករាយ”។ ពិព័រណ៍ នេះបានដាក់តាំងបង្ហាញរូបថត ឯកសារជាច្រើនស្ដីពីប្រធានបទចំនួន៣៖ គ្រាប្រវត្តិ សាស្ត្រ; ហាណូយថ្ងៃទី៣០ មេសា ១៩៧៥; Sai Gon ថ្ងៃទី៣០ មេសា ១៩៧៥។ ក្រៅពី នោះ ពិព័រណ៍ក៏បានបង្ហាញឡើងវិញនូវរឿងដំណាល់ ការចងចាំគួរឲ្យរំភើបចិត្តរបស់ បណ្ដាសាក្សីប្រវត្តិសាស្ត្រទៀតផង៕







