សកម្មភាពរំលឹកខួនលើកទី៦៩នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាមលើទូទាំងប្រទេស
18/12/2013 08:50
(VOVworld)-នាយប់ថ្ងៃទី១៧ធ្នូ នៅទីក្រុងហាណូយ វៀតណាម ក្រសួងការពារប្រទេស វៀតណាមបាន រៀបចំពិធីជប់លៀងដ៏មហោឡារឹតក្នុងឱកាសរំលឹក ខួបលើកទី៦៩

(VOVworld)-នាយប់ថ្ងៃទី១៧ធ្នូ នៅទីក្រុងហាណូយវៀតណាម ក្រសួងការពារ ប្រទេស វៀតណាមបានរៀបចំពិធីជប់លៀងដ៏មហោឡារឹតក្នុងឱកាសរំលឹកខួប លើកទី៦៩នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនិងលើកទី២៤នៃទិវាការពារ ប្រទេសរបស់ប្រជាជនទាំងមូល(ថ្ងៃទី២២ធ្នូ)។ អញ្ជើញចូលរួមពិធីជប់លៀង មានថ្នាក់ដឹកនាំក្រសួងការពារប្រទេស ថ្នាក់ដឹកនាំផ្នែកទ័ពនាន អគ្គស្នងការ ដ្ឋាន ស្ថាប័ននៃក្រសួងការពារប្រទេសមួយចំនួនរួមទាំងសេនានុព័នយោធា បរទេសប្រចាំនៅវៀតណាម។ ថ្លែងមតិនៅទីនេះអនុរដ្ឋមន្រ្តីក្រសួងការពារប្រ ទេសវៀតណាម ឧត្តមសេនីយ៌ឯកលោក Nguyen ChiVinhបានថ្លែងអំណរ គុណចំពោះមិត្តភក្តិអន្តរជាតិដែលបានគាំទ្រនិងជួយឧត្ថម្ភកងទ័ពប្រជាជន វៀតណាមនារយៈពេលកន្លងទៅ។ ឧត្តមសេនីយ៌ឯក Nguyen Chi Vinh ក៏ជឿ ជាក់ដែរថា ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសវៀត ណាមជាមួយបណ្តាប្រទេស នឹងបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅ១ថ្ងៃ រួមចំ ណែករក្សា និងការពារបរិស្ថាន សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ក្នុងតំបន់និងលើពិភពលោក។ នាយប់ថ្ងៃដ៏ដែល នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ការ ជួបមុខរវាងលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thanh Hải ជាមួយកម្មាភិបាលយុទ្ធជនចូលនិវត្តន៌ដែលកំពុងរស់នៅទីក្រុងក៏បានធ្វើ ឡើងផងដែរ៕
Related






