VOV WorldVOV World
សកម្មភាពរំលឹកខួបលើកទី៣៧ទិវារំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ
30/04/2012 09:06
ថ្ងៃទី​៣០​មេសា​​​គឺជា​ថ្ងៃរំលឹកខួបលើកទី​៣៧​ទិវា​​ រំដោះភាគខាងត្បូង​ឯកភាពប្រទេស​(​​៣០មេសា​ ១៩៧៥-៣០មេសា២០១២)​​។ចំពោះប្រជាជនវៀត ណាម​ ថ្ងៃទី​៣០មេសា​គឺជា​ទិវាប្រវត្តិសាស្រ្ត​ដ៏សំខាន់។មហាជ័យជំនះទី​៣០ មេសា​១៩៧៥​គឺជាមាហាជ័យជំនះរបស់ប្រជាជាតិវៀតណាម
សកម្មភាពរំលឹកខួបលើកទី៣៧ទិវារំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ
ថ្ងៃទី​៣០​មេសា​​​គឺជា​ថ្ងៃរំលឹកខួបលើកទី​៣៧​ទិវា​​រំដោះភាគខាងត្បូង​ឯកភាពប្រទេស​ (​​៣០មេសា​១៩៧៥-៣០មេសា២០១២)​​។ចំពោះប្រជាជនវៀតណាម​ ថ្ងៃទី​៣០មេសា​ គឺជា​ទិវាប្រវត្តិសាស្រ្ត​ដ៏សំខាន់។មហាជ័យជំនះទី​៣០មេសា​១៩៧៥​គឺជាមាហា​ជ័យ​ជំនះរបស់ប្រជាជាតិវៀតណាម សម្តែងនូវកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់លោកប្រធាន ហូជីមិញ​នឹងបក្សកុម្មុយនិស្ត​វៀតណាម​ បើកចេញសករាជថ្មី​១​សំរាប់ប្រជាជាតិវៀត ណាម​​  នោះគឺសករាជសន្តិភាព ឯករាជ សេរីភាព​​ឈានឡើងលិទ្ធសង្គមនិយម។ ថ្ងៃរំដោះភាគខាងត្បូងវៀតណាម(http://vnexpress.net)           សាព័ត៍មានវៀតណាមចុះថ្ងៃទី​៣០មេសា បានចុះផ្សាយព័ត៍មាននឹងអត្ថបទជា ច្រើន​ស្តីពីមហាជ័យជំនះទី​៣០មេសា។វិចារណកថារបស់កាសែត្រ​ Quan doi nhan dan (កងទ័ពប្រជាជន)  អះអាងថា៖មហាជ័យជំនះទី​៣០មេសាគឺជាមហាជ័យជំនះ​របស់​សិល្បះធ្វើសង្រ្គាមប្រជាជនវៀតណាម​ ។នេះជាសញ្ញាសំគាល់​ក្រហម១ភ្លឺចិញ្ចាច​ជាទី​បំផុតក្នុងប្រវត្តិសាស្រ្តកសាងនឹងការពារប្រទេសរបស់ប្រជាជាតិវៀតណាម។នោះជា និមិត្តរូប ភ្លឹត្រចះត្រចង់របស់លិទ្ធវីរះបដិវត្តន៏វៀតណាម​​​​ជាកំពូលរបស់​ស្មារតីមោះ​មុត​នឹងប្រាជ្ញាមនុស្សវៀតណាម។អត្ថបទ​ “ទីក្រុងយកឈ្មោះលោកអុំ​ហូ​​ឈានទៅ​មុខរួម​ជាមួយប្រទេសទាំងមូល​ដើម្បីប្រទេសទាំងមូល”ដែលចុះផ្សាយលើកាសែត្រ Nhan dan អះអាងថា៖រយះពេល៣៧​ឆ្នាំក្រោយទិវារំដោះភាគខាងត្បូង ឯកភាពប្រទេស​ ទីក្រុងហូ​ជិមិញរក្សាខ្ជាប់ជាបន្តបន្ទាប់នូវកំរិតកំណើនលើក្រប់វិស័យ​​​។ល្បឿនកំណើន​សេដ្ឋកិច្ច​របស់ទីក្រុងក្នុងដំណាក់កាល​២០០៦-២០១០​គឺ​​១១,២%​ ត្រូវនឹង១,៥​ដងនៃកំរិត​កំណើន រួម​របស់ប្រទេសទាំងមូល។ សកម្មភាពស្វាគមទិវារំដោះភាគខាងត្បូង​ឯកភាពប្រទេសជាច្រើនបានប្រព្រិត្តទៅ​ក្នុងទូទាំងប្រទេស។​ថ្ងៃទី​២៩​មេសា​​ប្រធានរដ្ឋ    Truong Tan Sangបានអញ្ចើញទៅ ទស្សនា​នឹងត្រូតពិនិត្យការអនុវត្តគំរោងការជួសជុលពង្រីក​មណ្ឌលឃុំឃាំងខ្លួន​ B2​​ នៅ​​ពន្ធនាគារបណ្តាយុទ្ធជនកុម្មុយនីស្ត​វៀតណាម Phu Quoc (​ខែត្រKien Giang)។​ ថ្លែងមតិនៅទីនេះ​ប្រធានរដ្ឋTruong Tan Sangសង្កត់ធ្ងន់ថា៖បណ្តាអង្គភាពត្រូវ​ការ​ចាត់ទុកនេះជាទង្វើមានអត្ថន័យដ៏ជ្រាលជ្រៅ​  សម្តែងនូវការដឹងគុណចំពោះបណ្តា វីរះយុទ្ធជនពលី​ដែលបានពលីជីវិតដើម្បីខឿនឯករាជសេរីផាព​របស់មាតុភូមិ។ សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៣៧ទិវារំដោះភាគខាងត្បូងវៀតណាម(http://www.tuoitrebinhduong.vn) ​​  នៅខេត្ត Quang Tri (ភាគកណ្ដាលវៀតណាម)​នាព្រឹកថ្ងៃទី 30 ​មេសា ​បាន​រៀបចំ​ពិធីបង្ហួតទង់ជាតិ ឯកភាពប្រទេសជាតិ ។ នេះគឺជា សកម្មភាព​មួយ ក្នុង​ចំណោម​បណ្ដាសកម្មភាពសំខាន់ រំលឹកខួបអនុស្សាវរីយ៍ លើកទី 40 ទិវារំដោះ ខេត្ត Quang Tri ។            ពិធីបង្ហួតទង់ជាតិ ឯកភាពប្រទេសជាតិ ជាឱកាស ស្ងើចសរសើរ បណ្ដាជ័យជំនះជា អមត បណ្ដា​ពលីកម្ម របស់ប្រជាជនវៀតណាម ​ក្នុងការអនុវត្ត​គោលបំណង់​ឯកភាព ​ ឯករាជ​ សេរីភាព ជូនប្រជាជាតិទាំងមូល។ ថ្លែងសុន្ទរកថា នៅពិធីនេះ លោក Nguyen Duc Cuong លេខារង គណះកម្មាធិការ​បក្សខេត្ត​  និងជា ​ប្រធានគណះកម្មាធិការប្រជា ជនខេត្ត Quang Tri បានសង្កត់ធ្ងន់ថា៖           “កម្មាភិបាលរាប់ហ្មឹននាក់ ក្នុងទូទាំងប្រទេសបានមកដល់ Quang Tri ក្នុង​រយះ​ ពេលប៉ុន្មានឆ្នាំ​ លំបាក់លំបិន សាហាវអស្ចារ្យ រួមគ្នាប្រយុទ្ធ ​ការពារ​ទង់​ជាតិ​ ការពារ​ភាគខាងជើង សង្គមនិយម និងឆ្លង់កាត់ទន្លេ Ben Hai រួមជាមួយ​ជនរួម​ជាតិ យុទ្ធ​ជន​នៅភាគខាងត្បូងវៀតណាម ប្រយុទ្ធ រំដោះមាតុភូមិ ឯកភាព​ប្រទេសជាតិ។”            ក៏ក្នុងថ្ងៃ 30 មេសា នៅខេត្ត Tien Giang (ភាគខាងត្បូងវៀតណាម ) ​គណះកម្មការ​ទំនាក់ទំនងអតីតយុទ្ធជន ដំបន់ Binh Duc បានរៀបចំ​ការជួបមុខ​រំលឹកខួប​អនុស្សាវរីយ៍ ​លើកទី 37 ទិវា ភាគខាងត្បូងវៀតណាមត្រូវបានរំដោះ ​ឯកភាពប្រទេសជាតិ។ បណ្ដា​យុទ្ធជនដំបន់ Binh Duc បានសម្ដែង នូវ​សេចក្ដី​សប្បាយរីករាយ ចំពោះការផ្លាស់ប្តូរថ្មី ​របស់ដំបន់ មូលដ្ឋានបដិវត្តន៏ និងរួមមតិថា ៖ នឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត  ដើម្បីកសាង មាតុភូមិ កាន់តែសម្បូរុសរឿង ពិមួយថ្ងៃទៅមួយថ្ងៃ៕ 

More