សកម្មភាពរំលឹកខួបលើកទី៨៨ទិវាសារព័ត៌មានបដិវត្តវៀតណាមទី២១មិថុនា។
19/06/2013 09:02
VOV-នាយប់ថ្ងៃទី១៨មិថុនានៅទីក្រុង Thu Dau Mot ខេត្ត Binh Duong សមាគមអ្នកកាសែត Binh Duong ទីក្រុងហូជីមិញនិង Dong Nai បានសហការរៀបចំកម្មវិធីជួបប្រាស្រ័យ-តូរតន្ត្រីស្វាគមខួបលើកទី៨៨ទិវាសារព័ត៌មានបដិវត្តវៀតណាម។

ស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានរៀបចំការជួបមុខក្នុងឱកាសទិវាសារព័ត៌មានបដិវត្ត វៀតណាម។ (vov.vn) VOV-នាយប់ថ្ងៃទី១៨មិថុនានៅទីក្រុង Thu Dau Mot ខេត្ត Binh Duong សមាគម អ្នកកាសែត Binh Duong ទីក្រុងហូជីមិញនិង Dong Nai បានសហការរៀបចំកម្មវិធី ជួបប្រាស្រ័យ-តូរតន្ត្រីស្វាគមខួបលើកទី៨៨ទិវាសារព័ត៌មានបដិវត្តវៀតណាម។ កម្មវិធីសំដៅលើកដម្កើងរំលឹកការរួមវិភាគទានរបស់កំលាំងសារព័ត៌មានក្នុងបុព្វហេតុអភិវឌ្ឍន៍ស្ថិរភាពនិងរឹងមាំខឿនសេដ្ឋកិច្ចការពារជាតិរបស់ប្រទេសជាតិ។ ក្នុងឱកាសនេះដែរ សមាគមអ្នកកាសែតទីក្រុង Hue ខេត្ត Thua Thien Hue និងខេត្ត Bac Giang ទីក្រុង Hai Phong ជាដើមបានរៀបចំការជួបមុខរំលឹកខួបអនុស្សាវរីយ៍ លើកទី៨៨ទិវាសារព័ត៌មានបដិវត្តវៀតណាមផងដែរ។ នាថ្ងៃដ៏ដែលស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានរៀបចំការជួប មុខក្នុងឱកាសទិវាសារព័ត៌មានបដិវត្តវៀតណាម។ នៅក្នុងការជួបមុខ អ្នកកាសែត Diep Anh ប្រធានស្ថាប័នដំណាងនៃវិទ្យុសម្លេងវៀតណាមប្រចាំនៅរុស្ស៊ីបានតាង នាមឲ្យអ្នកកាសែតដែលកំពុងធ្វើការនៅរុស្ស៊ីថ្លែងអំណរគុណចំពោះការយកចិត្ត ទុកដាក់របស់ថ្នាក់ដឹកនាំស្ថានទូតចំពោះសកម្មភាពរបស់ស្ថាប័នដំណាងនិងចង់ឲ្យ បន្តទទួលបានព័ត៌មានបញ្ជាណែនាំជាប្រចាំពីស្ថានទូតដើម្បីសំរេចល្អបំផុតភារកិច្ច ក្នុងការងារសារព័ត៌មានឃោសនា៕
Related






