សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី១២៣នៃទិវាកំណើតលោកប្រធានហូជីមិញ
19/05/2013 09:25
VOV-នាព្រឹកថ្ងៃទី១៩ឧសភានៅទីក្រុងហូជីមិញបាន រៀបចំដ៏មហោឡារឹកពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ១២៣ទិវាកំណើតលោកប្រធានហូជីមិញ (ទី១៩ ឧសភា) និងលើកដម្កើងបណ្ដាគំរូរៀនសូត្រនិងធ្វើតាម គំរូសិលធម៍លោកប្រធានហូជីមិញ។

ប្រជាជនរាប់ម៉ឺននាក់មកពីគ្រប់ទិសទីបានចូលប្រាង្គដម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ។ (nhanh.net.vn) VOV-នាព្រឹកថ្ងៃទី១៩ឧសភានៅទីក្រុងហូជីមិញបានរៀបចំដ៏មហោឡារឹក ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១២៣ទិវាកំណើតលោកប្រធានហូជីមិញ (ទី ១៩ឧសភា) និងលើកដម្កើងបណ្ដាគំរូរៀនសូត្រនិងធ្វើតាមគំរូសិលធម៍លោក ប្រធានហូជីមិញ។ថ្លែងមតិនៅពីធី លោក Nguyen Van Dua លេខារងអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សទីក្រុងហូជីមិញបានតាងមានឲ្យបក្សភាគរដ្ឋអំណាចនិង ប្រជាជនទីក្រុងហូជីមិញស្ងើចសរសើរនូវគុណបំណាចដ៏មហិមាររបស់លោក ប្រធានហូជីមិញ។ លោក Nguyen Van Dua បានសង្កត់ធ្ងន់ថា៖ “បក្សភាគនិងប្រជាជនទីក្រុងមានឈ្មោះលោកជានិច្ចកាលដើរតាមគោលមាគ៌ារបស់លោកប្រធានហូជីមិញដ៏មហិមារ។បក្សភាគរដ្ឋអំណាចនិងប្រជាជនទីក្រុងប្តេជ្ញាចិត្តស័គ្រសមជាងទៀតជាទីក្រុងមានឈ្មោះលោកប្រធានហូជីមិញ បន្តពង្រីកយ៉ាងខ្លាំងក្លាប្រពៃណីសាមគ្គីសកម្មច្នៃប្រឌិតប្តេជ្ញាលើផ្លូវសាធារណៈ រដ្ឋសង្គមនិយម ខំប្រឹងប្រែងម្ចាស់ការក្តាប់ជាប់ឱកាសឆ្លងកាត់ពីការលំបាករក្សា រឹងមាំស្ថិរភាពសង្គម ផ្លាស់ប្តូររូបសណ្ឋាននិងលើកកំពស់គុណភាពកំណើនជា មួយល្បឿនខ្ពស់ជាងទូទាំងប្រទេស។” ក្នុងឱកាសនេះដែរ បណ្ដាគណៈប្រតិភូទីក្រុងហូជីមិញបានមកអុធធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅសារៈមន្ទីរហូជីមិញទីក្រុងហូជីមិញផងដែរ។ នៅទីក្រុងហាណូយ ប្រជាជនរាប់ម៉ឺននាក់មកពីគ្រប់ទិសទីបានចូលប្រាង្គដម្កល់ សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ នាថ្ងៃទី១៩ឧសភានៅឃុំ Kim Lien ស្រុក Nam Dan ខេត្ត Nghe An ជាស្រុកកំណើតរបស់លោកប្រធានហូជីមិញ មជ្ឈឹមសម្ព័ន្ធសមាគមយុវជនវៀតណាម សមាគមវេជ្ជបណ្ឌិតវ័យក្មេងវៀតណាមនិងខេត្ត Nghe An បានសហការរៀបចំទិវាបុណ្យមេត្តាធម៍ដើម្បីសុខភាពសហគមន៍ឆ្នាំ២០១៣។ តាមរយៈទិវាបុណ្យ សំដៅបង្កើនការយល់ដឹងអំពីការថែទាំសុខភាពសំរាប់ប្រជាជន ឆ្ពោះទៅសកម្មភាព ដើម្បីសុខុមាលភាពសង្គមគាំទ្រស្មារតីរស់ល្អដើម្បីសហគមន៍ក្នុងជំនាន់យុវជន។ ក្នុងឱកាសនេះដែរ សហគមន៍ជនវៀតណាមនៅបណ្ដាប្រទេសដូចជាអង់គ្លេស៍ ឡាវក៏បានរៀបចំសកម្មភាពអុធធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញក្នុង ឱកាសទិវាកំណើតរបស់លោកផងដែរ។ ស្ថានទូតវៀតណាមប្រចាំនៅប៉េកាំងបានរៀបចំការជួបប្រាស្រ័យមិត្តភាព និស្សិតវៀតណាម-ចិន។ ថ្លែងមតិនៅពិធីជួបប្រាស្រ័យ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅចិនលោក Nguyen Van Tho បានឲ្យដឹងថា ក្នុងជីវិតធ្វើសកម្មភាពបដិវត្ត របស់ខ្លួនលោកប្រធានហូជីមិញបានមានរយៈពេលដ៏វែងរស់នៅនិងធ្វើសកម្មភាព នៅចិន។ ក្នុងរយៈពេលនោះលោកប្រធានហូជីមិញរួមជាមួយលោកប្រធាន Mao Tse Tung បានពួនជ្រំឲ្យទំនាក់ទំនងមិត្តភាពរវាងបក្សទាំងពីររដ្ឋទាំងពីវៀតណាម- ចិន។សាស្ត្រាចារ្ស Gu Yuan Yang វិទ្យាស្ថានវិទ្យាសាស្ត្រសង្គមចិន-អ្នកជំនាញការស្រាវជ្រាវជួរមុខអំពីវៀតណាមបានឲ្យដឹងថា លោកបានជ្រើសរើសរៀនភាសាវៀតណាមដោយសារទឹកចិត្តស្នេហារនិងគោរពរបស់លោកចំពោះលោកប្រធាន ហូជីមិញអគ្គមគ្គុទេសដ៏មហិមាររបស់ប្រជាជាតិវៀតណាម។ “នាឆ្នាំ១៩៦២មានគណៈប្រតិភូជាន់ខ្ពស់ចិនមកបំពេញទស្សនកិច្ចនៅវៀត ណាមនិងស្ថានទូតចិនបានរៀបចំជប់ឡៀងដ៏ធំ លោកប្រធានហូជីមិញបាន អញ្ចើញចូលរួមដែរ។ នោះជាលើកដំបូងខ្ញុំបានជួបជាមួយលោក។ ការចាប់អារម្មណ៍ពេលនោះកក់ក្ដៅណាស់និងដល់ឥឡូវនេះរូបភាពនោះនៅតែឌិតជាប់ ក្នុងដួងចិត្តខ្ញុំ។ លោកប្រធានហូជីមិញមិនងត្រឹមតែជាអគ្គមគ្គុទេសដ៏មហិមារ របស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាមិត្តជិតស្និទ្ធរបស់ប្រជជនចិន យើងខ្ញុំទៀតផង៕”
Related






