VOV WorldVOV World
សកម្មភាពរំលឹកអនុស្សាវរីយ៍ទិវាបុណ្យជាតិទី២កញ្ញានៅម៉ាឡេស៊ីនិងគុយបា។
29/08/2013 11:57
VOV-ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបាន​រៀបចំ​ពិធីជប់លៀងក្នុងឱកាសរំលឹកខូបលើកទី៦៨ ទិវាបុណ្យជាតិវៀតណាម​(ទី២កញ្ញា)។
សកម្មភាពរំលឹកអនុស្សាវរីយ៍ទិវាបុណ្យជាតិទី២កញ្ញានៅម៉ាឡេស៊ីនិងគុយបា។
ស្ថានទូតវៀតណាមប្រចាំនៅគុយបារៀបចំជប់លៀងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ ទី២កញ្ញា។ (កាសែត Tin tuc)         VOV-នាយប់ថ្ងៃទី២៨សីហា ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបាន​រៀបចំ​ពិធីជប់លៀងក្នុងឱកាសរំលឹកខូបលើកទី៦៨ ទិវាបុណ្យជាតិវៀតណាម​(ទី២កញ្ញា)។ ថ្លែងមតិនៅពិធីនេះ តាងនាមរដ្ឋាភិបាលម៉ាឡេស៊ី អនុរដ្ឋមន្ត្រីការបរទេស​លោក Hamzah Zainuddin បានជូនពរវៀតណាមក្នុងឱកាសទិវាបុណ្យជាតិ​ទី២កញ្ញា។ លោក បានសម្ដែងក្តីសម្បាយរីករាយក្នុងពេលដែលទំនាក់ទំនង​សហប្រតិបត្តិការមិត្តភាព រវាងវៀតណាមនិងម៉ាឡេស៊ីកំពុងបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរពីមួយថ្ងៃទៅមួយ ថ្ងៃលើវិស័យជាច្រើន។         នាយប់ថ្ងៃទី២៧សីហា ស្ថានទូតវៀតណាមប្រចាំនៅគុយបារៀបចំជប់​លៀង​ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិទី២កញ្ញា។ ថ្លែងមតិនៅពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបាលោក Vu Chi Cong បានអះអាងថា​ទំនាក់​ទំនងសាមគ្គីភាពជាប្រពៃណី ចំណងមិត្តភាពជាភាតរៈនិងកិច្ច​សហប្រតិបត្តិ​ការ លើគ្រប់វិស័យរវាងវៀតណាមនិងគុយបាក្នុងអំឡុងជាងពាក់កណ្ដាលសត្សវត្ស កន្លងមកកំពុងបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរនិងអះអាងថា ​វៀតណាមបន្តធ្វើអស់​ពីកំលាំងកាយចិត្តដើម្បីរក្សាទំនាក់ទំនងនេះ៕