សកម្មភាពរបស់ ប្រធានាធិបតីប៊ុលហ្គារី Rosen Plevneviev នៅវៀតណាម
28/10/2013 11:24
(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ប្រធានាធិបតីប៊ុលហ្គារី Rosen Plevneviev បានមានដំណើរមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ២៧ដល់ថ្ងៃទី ៣១តុលា។

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ប្រធានាធិបតីប៊ុលហ្គារី Rosen Plevneviev បានមានដំណើរមកបំពេញទស្សន កិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ២៧ដល់ថ្ងៃទី ៣១តុលា។ បន្ទាប់ពីពិធីទទួល នា ព្រឹកថ្ងៃទី ២៨ តុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោកTruong Tan Sang បានជួបសន្ទនាជាមួយ ប្រធានាធិបតី Rosen Plevneviev។ ថ្នាក់ដឹកនាំ ទាំងពីររូប បានអះអាំងនូវការប្តេជ្ញាចិត្តបន្តបង្កើននិងធ្វើស៊ីជំរៅថែមទៀតទំនាក់ ទំនងវៀតណាម- ប៊ុលហ្គារី និងចាត់ទុកនេះគឺជាចំណុចស្នូលក្នុងគោលនយោ បាយកិច្ចការបរទេសរបស់ប្រទេសទាំងពីរ ក្នុងរយះពេលខាងមុខនេះ។ ភាគីទាំង ពីរនឹងជំរុញខ្លាំងការផ្លាស់ប្តូរគណះប្រតិភូគ្រប់ជាន់ថ្នាក់ និងឯកភាពបង្កើនការ គាំទ្រគ្នាទៅវិញទៅមកនៅលើបណ្ដាវេទិកាអន្តរជាតិ បង្កលក្ខណះដើម្បីអង្គភាព អាជីវកម្មនៃប្រទេសទាំងពីរសហប្រតិបត្តិការ វិនិយោគ…។ល។ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងប្រធានាធិបតីប៊ុលហ្គារី Rosen Plevneviev (nguyentandung.org) បន្ទាប់ពីជំនួបសន្ទនា ថ្នាក់ដឹកនាំទាំងពីររូបបានមានសន្និសីទសារព័ត៍មាន។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ លទ្ធផលនៃ ជំនួប សន្ទនានេះ និងសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងមិត្តភាព ជាប្រពៃណី ដ៏ល្អប្រ សើរវាង ប្រទេសទាំងពីរ នឹង ជាបុព្វបទសំខាន់ដើម្បីជំរុញទំនាក់ ទំនងរវាង ប្រទេស ទាំងពីរឡើងកំរិតថ្មី៖ “ យើងខ្ញុំបានផ្លាស់ប្តូរជាច្រើនអំពីរូបសណ្ឋានសហប្រតិបត្តិការសេដ្ឋ កិច្ចថ្មី សំដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឆ្ពោះទៅដៃគូយុទ្ធសាស្ត្រ ក្នុង អនាគត៕”
Related






