សកម្មភាពរបស់ព្រះមហាក្រត្រនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសវៀតណាម
24/09/2012 10:57
TTX-នារសៀលថ្ងៃទី២៤កញ្ញាក្រោយពិធីទទួលជាផ្លូវ ការដែលបានរៀបចំដ៏មហោឡារឹកនៅវិមានប្រធាន រដ្ឋវៀតណាម ប្រធានរដ្ឋវៀតណាម Truong Tan Sang បានចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថន រោត្តមសីហមុនី។

ប្រធានរដ្ឋវៀតណាម Truong Tan Sang បានចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី។ TTX-នារសៀលថ្ងៃទី២៤កញ្ញាក្រោយពិធីទទួលជាផ្លូវការដែលបានរៀបចំដ៏មហោឡារឹកនៅវិមានប្រធានរដ្ឋវៀតណាម ប្រធានរដ្ឋវៀតណាម Truong Tan Sang បានចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី។ ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់អត្ថន័យសំខាន់របស់ព្រះរាជដំណើរទស្សនកិច្ចដែលប្រព្រឹត្ត ទៅក្នុងឱកាសប្រទេសទាំងពីរកំពុងរៀបចំសកម្មភាពជាច្រើនអបអរសាទឆ្នាំ មិត្តភាពវៀតណាម-កម្ពុជា២០១២និងរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ ហើយសំដែងការជឿជាក់ថាជោគជ័យនៃព្រះរាជដំណើរទស្សនកិច្ចនឹងរួមចំណែកធ្វើឲ្យជ្រាលជ្រៅថែមទៀតនូវទំនាក់ទំនង មិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការល្អប្រសើររបស់ប្រទេសទាំងពីរ វៀតណាម-កម្ពុជា ឆ្លើយតបតាមបំណងនិងផលប្រយោជន៍នៃប្រជាជននៃ ប្រទេសទាំងពីរ។ប្រធានរដ្ឋបានអះអាងគោលនយោបាយមុនក៏ដូចជាក្រោយ របស់បក្សនិងរដ្ឋវៀតណាមគឺជានិច្ចកាលគោរពនិងពួនជ្រុំដោយឥតឈប់ឈរ ឲ្យទំនាក់ទំនងជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យចីរភាពយូរអង្វែងជាមួយកម្ពុជា។ ប្រធានរដ្ឋ Truong Tan Sang និង ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីបាន ឯកភាពបង្កើនទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការយ៉ាងល្អប្រសើររវាង វៀតណាមនិងកម្ពុជាដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកសកម្មឲ្យសន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុង ដំបន់និងលើពិភពលោក។ ប្រធានរដ្ឋ Truong Tan Sang និងព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថនរោត្តមសីហមុនីបានឯកភាពបង្កើនទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការ យ៉ាងល្អប្រសើររវាងវៀតណាមនិងកម្ពុជាដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ នារសៀលថ្ងៃដ៏ដែល ក្នុងពិធីចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី នាយករដ្ឋមន្ត្រី វៀតណាម Nguyen Tan Dung បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចង់ធ្វើអស់ ពីកំលាំងកាយចិត្តដើម្បីរួមជាមួយកម្ពុជាបន្តខំប្រឹងប្រែងនាំទំនាក់ទំនងនៃប្រទេស ទាំងពីរលើបណ្ដាវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគអប់រំ-បណ្ដុះបណ្ដាល វប្បធម៍ការពារជាតិកាន់តែស៊ីជំរៅប្រកបដោយមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីការអភិវឌ្ឍន៍សម្បូរុងរឿងរួមរបស់វៀតណាមនិងកម្ពុជា។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ចង់ឲ្យ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីគាំទ្រដំណើរការខ័ណ្ឌសីម៉ាបោះ បង្គោលព្រំដែនដីគោកវៀតណាម-កម្ពុជាដើម្បីប្រទេសទាំងពីរសំរេចការងារនេះ ឲ្យបានយ៉ាងឆាប់រហ័សតាមផែនការដែលភាគីទាំងពីរបានឯកភាព កសាងផ្លូវ ព្រំដែនវៀតណាម-កម្ពុជាក្លាយទៅជាខ្សែព្រំដែនសន្តិភាពសហប្រតិបត្តិការ មិត្តភាពនិងអភិវឌ្ឍន៍។ នាយបថ្ងៃដ៏ដែល ប្រធានរដ្ឋវៀតណាម Truong Tan Sang បានរៀបចំពិធី ជប់លៀងស្វាគមន៍ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីរួមជាមួយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា៕
Related





