សកម្មភាពរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅវៀតណាម។
25/09/2012 08:10
VOV-នាថ្ងៃទី២៥កញ្ញ ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថន រោត្តមសីហមុនី បានយាងបន្តព្រះរាជដំណើរទស្សន កិច្ចថ្នាក់រដ្ឋ នៅវៀតណាមតាមសេចក្តីអញ្ជើញរបស់ ប្រធានរដ្ឋវៀតណាម Truong Tan Sang ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦កញ្ញា។

សកម្មភាពរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅវៀតណាម។ VOV-នារសៀលថ្ងៃទី២៥កញ្ញ អគ្គលេខាបក្សកម្មុយនិសវៀតណាម Nguyen Phu Trong បានមានពិធីចូលគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី បានយាងបន្តព្រះរាជ ដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។អគ្គលេខាNguyenPhu Trongបាន អះអាងថា៖ព្រះរាជដំណើរបំពេញទស្សនកិច្ចវៀតណាមលើកនេះរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី ជាព្រឹត្តិការសំខាន់ក្នុងឆ្នាំមិត្តភាព វៀតណាមកម្ពុជា។ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីបាន សំដែងព្រះហឬទ័យដោយបានយាងមកបំពេញទស្សនកិច្ចវៀតណាមនិងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកម្មុយនិសវៀតណាម ប្រជាជនវៀតណាមនឹងតទួលបាន សមិទ្ឋថ្មីតទៅទៀត។អគ្គលេខាNguyenPhu Trongនិងព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថនរោត្តមសីហមុនីបានចាត់ទុកថាប្រពពៃណីសាមគ្កីភាពមិត្តភាពរវាង ប្រទេសទាំង២ជាទ្រសម្បិត្តមិននអាចកាត់ថ្លៃបាន។មុននោះនាថ្ងៃទី២៤កញ្ញា នៅក្រុងហាណូយ ប្រធានរដ្ឋវៀតណាម Truong Tan Sang ក្នុងពេលចូលគាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថនរោត្តមសីហមុនី បានអះអាងថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាមគឺជានិច្ចកាលគោរពនិងពូនជ្រុំដោយឥតឈប់ឈរឲ្យទំនាក់ទំនងជិតខាងល្អប្រសើរមិត្តភាពជាប្រពៃណីសហប្រតិបត្តិការលើគ្រប់វិស័យ និងចីរភាពយូរអង្វែងជាមួយកម្ពុជា។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung ក្នុងពេលចូលគាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីមានបំណងទទួលបានការគាំទ្ររបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនីចំពោះសកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើបណ្ដា វិស័យពិសេសគឺការគាំទ្រដំណើរការខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែនលើដីគោកវៀត ណាម-កម្ពុជាដើម្បីភាគីទាំងពីរអាចសំរេចការងារនេះយ៉ាងឆាប់រហ័សតាមផែនការ ដែលភាគីទាំងពីរបានឯកភាពកសាងផ្លូវព្រំដែនវៀតណាម-កម្ពុជាក្លាយទៅជាខ្សែ ព្រំដែនសន្តិភាពសហប្រតិបត្តិការមិត្តភាពនិងអភិវឌ្ឍន៍។ រីឯប្រធានរដ្ឋសភាវៀត ណាម Nguyen Sinh Hung បានអះអាងថាជោគជ័យនៃព្រះរាជដំណើរទស្សនកិច្ច នៅវៀតណាមលើកនេះរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីនឹងជារបត់ថ្មីក្នុងទំនាក់ ទំនងនៃប្រទេសទាំងពីរ ធ្វើឲ្យកាន់តែស៊ីជំរៅថែមទៀតនូវទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការយ៉ាងល្អប្រសើរដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេស ទាំងពីរ៕
Related






