សកម្មភាពរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ក្នុងសន្និសីទកំពូលនុយក្លេអ៊ែលើកទី២
27/03/2012 10:23
នាថ្ងៃទី ២៧ មិនា នៅរដ្ឋធានី Seoul កូរ៉េខាងត្បូង សន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែរលើកទី ២ បានប្រ ព្រឹត្តទៅបណ្ដាសម័យប្រជុំតាមរបៀបវារៈជាផ្លូវការ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមានបទថ្លែងមតិនៅទីនេះ។

នាថ្ងៃទី ២៧ មិនា នៅរដ្ឋធានី Seoul កូរ៉េខាងត្បូង សន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែរ លើកទី ២ បានប្រព្រឹត្តទៅបណ្ដាសម័យប្រជុំតាមកម្មវិធីនៃរបៀបរារៈជាផ្លូវការ។ថ្លែង មតិនៅ ទីនេះ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានសង្កត់ធ្ងន់ដល់ការ រំសាយសព្វាវុធ និងការមិនរីកសាយអាវុធនុយក្លេអ៊ែរគឺជា បណ្ដាកត្តារសំខាន់បំធុត ដើម្បីកាត់បន្ថយគ្រោះអសន្នចំពោះសន្តិសុខនិងសុវត្តិភាពនុយក្លេអ៊ែរ ក្នុងពេលដែល ប្រទេសនិមួយៗក៍មានសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់ថាមពលនិងបច្ចេកវិទ្យា នុយក្លេអ៊ែរ ដើម្បីគោលដៅសន្តិភាព។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាង ថា៖ វៀតណាមបាននិងកំពុងសកម្មកសាងក្របខ័ណ្ឌច្បាប់ហេដ្ឋារចណាសម្ព័ន្ធសុវត្តិ ភាព សន្តិសុខ និងចូលរួមបណ្ដាសន្ធិសញ្ញាអន្តរជាតិ ដើម្បី អនុវត្តបណ្ដាកិច្ចសន្យា របស់ខ្លួន ប្រកបដោយមានប្រសិទ្ធភាព។ វៀតណាមរួមជាមួយ បណ្ដាប្រទេសសមា ជិកអាស៊ាន ផ្សេងៗទៀត បន្តជំរុញការកសាងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព ស្ថិរភាព និងគ្មានអាវុធនុយក្លេអ៊ែរក្នុងនោះមានការលើកទឹកចិត្តប្រទេសមានអាវុធនុយក្លេ អ៊ែរនានាចូលរួមចុះហត្ថលេខាលើពិធីសាររបស់សន្ធិសញ្ញាអាស៊ីអាគ្នេយ៍គ្មានអាវុធនុយ ក្លេអ៊ែរ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung Bak ក្នុងសន្និសីទកំពូលនុយក្លេអ៊ែលើកទី ២ (Image: Internet) នាយករដ្ឋមន្រ្តីអះអាងជាថ្មីម្តងទៀតថា៖ ការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអភិវឌ្ឍន៍ កម្មវិធីថាមពលនុយក្លេអ៊ែរ សំដៅឆ្លើយតបនឹងតំរូវការ សន្តិសុខថាមពលជាតិ។ បញ្ចប់ សន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែរលើកទី ២ នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជា មួយថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសបានអនុម័ត្តជាឯកច័ន្ធលើសេចក្ដីថ្លែងការណ៏រួម របស់សន្និសីទដោយ អះអាងនូវការប្ដេជ្ញាចិត្ត ជំរុញបណ្ដាវិធានការ ធានាសុវត្ថិភាព សន្តិសុខ លើបញ្ហាធំៗ ចំនួន 11 ដែលក្នុងនោះមាន៖ រចនាសម្ព័ន្ធសន្តិសុខនុយក្លេអ៊ែរ លើពិភពលោកទាងមូល តួនាទីរបស់ទីភ្នាក់ងារថាមពលបរមាណូ (IAEA) ជាដើម។ សន្និសីទក៏បានឯកភាព ថា សន្និសីទ កំពូលសន្តិសុខនុយក្លេអ៊ែរ លើកក្រោយ នឹងបាន រៀបចំ នាឆ្នាំ ២០១៤ នៅហូឡង់៕
Related





