VOV WorldVOV World
សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅឡាវ
12/03/2013 10:33
(VOV)-ក្នុងឱកាសចូលរួមបណ្ដាសន្និសីទជាន់ខ្ពស់កិច្ចសហ ប្រតិបត្តិការកម្ពុជា ឡាវនិងវៀតណាម លើកទី៦សន្និសីទជាន់ ខ្ពស់យុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawadi – Chao Phraya – Me Kong លើកទី ៥ (ACMECS ​5) ​និងសន្និសីទជាន់ ខ្ពស់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវនិងវៀតណាម លើកទី៧ ត្រូវបានប្រារព្វឡើងនៅទីក្រុងវៀងច័ន្ទ (ឡាវ) នា​ព្រឹកថ្ងៃទី ១២ មិនា
សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅឡាវ
នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung និងអគ្គលេខា និងជាប្រធានរដ្ឋឡាវ លោកChummaly Saynhason (http://nguyentandung.org/)   (VOV)_ក្នុងឱកាសចូលរួមបណ្ដាសន្និសីទជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការ​កម្ពុជា  ឡាវ និងវៀតណាម លើកទី ៦ សន្និសីទជាន់ខ្ពស់យុទ្ធសាស្ត្រសហប្រតិបត្តិការ សេដ្ឋ កិច្ច Ayeyawadi – Chao Phraya – Me Kong លើកទី ៥ ( ACMECS ​5 ​) ​និងសន្និសីទ ជាន់ ខ្ពស់ ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ​និងវៀតណាម លើកទី ៧ ត្រូវបាន ប្រារព្វឡើង នៅ ទីក្រុងវៀងច័ន្ទ (ឡាវ) នា​ព្រឹកថ្ងៃទី ១២ មិនា នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានមានជំនួបសន្ទនាជាមួយ អគ្គលេខា និងជាប្រធានរដ្ឋឡាវ​  លោក​Chummaly Saynhason នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន​ សែន។ ​អគ្គលេខា និងជាប្រធានរដ្ឋឡាវ លោក Chummaly Saynhason​ បាន​វាយតំលៃ យ៉ាង ខ្ពស់ ការដែលនាយករដ្ឋមន្ត្រី Nguyen tan Dung ដឹកនាំ​គណះប្រតិភូវៀតណាម  ចូលរួមបណ្ដាសន្និសីទជាន់ខ្ពស់នៅឡាវ រួមចំណែកជាក់ស្ដែងចូលក្នុងជោគជ័យរបស់ បណ្ដាសន្និសីទសំខាន់ៗនេះ ក៏ដូចជា ​ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព  ប្រពៃណី  សាមគ្គីភាពពិសេស និងកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស ទាំងពីរ រដ្ឋទាំង ពីរ  រដ្ឋាភិបាលនិង​ប្រជាជននៃប្រទេសទាំងពិរ ​ឡាវនិងវៀតណាម។            រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី ​Nguyen Tan Dung ​បានអះអាងថា÷​បក្ស​រដ្ឋ រដ្ឋាភិបាល និងប្រជាជន វៀតណាម ជានិច្ចកាលប្រកៀកស្មារជាមួយ​ប្រជាជនឡាវជាបង ប្អូន  ពិ សេសគឺកិច្ចសហប្រតិបត្តិការអំពីសេដ្ឋកិច្ច ​ពាណិជ្ជកម្ម វិនិយោគ ដើម្បីនាំមកផលប្រ យោជន៍ ជាក់ស្ដែង សំរាប់ប្រជាជននៃប្រទេសទាំងពីរ។           នៅក្នុងជំនួបជាមួយ នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន​សែន  នាយករដ្ឋមន្ត្រីទាំងពីររូប បានវាយតំលៃយ់ាងខ្ពស់ ការដែលភាគីទាំង​ពីរបានរួមសហ ការ រៀបចំសកម្មភាពសំខាន់ៗ អបអរសាទរ÷ ឆ្នាំមិត្តភាព​វៀតណាម-កម្ពុជា ២០១២  និងរំលឹក ខួបអនុស្សាវរីយ៍ លើកទី ៤៥ទិវា​បង្កើត​ទំនាក់ទំនងការទូតរវាងប្រទេសទាំង ពីរ  ប្រកបដោយជោគជ័យ រួមចំណែកលើកកំពស់មនសិការបស់ប្រជាជន  ពិសេសគឺ ជំនាន់វ័យក្មេង អំពីប្រពៃណីសាមគ្គីភាព ​មិត្តភាព កិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភ គ្នាទៅវិញ​ទៅមក​រវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជា។           តាមគំរោង នាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងធ្វើ​អធិបតី ​សន្និសីទជាន់ខ្ពស់ ត្រី កោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម លើកទី៧។ នេះគឺជាសន្និសីទជាន់ខ្ពស់​ជាប្រចាំ រៀបចំឡើង២ឆ្នាំម្ដង់ ជាមួយ​ការចូលរួមរបស់នាយករដ្ឋមន្ត្រី  រដ្ឋាភិបាលនៃប្រ ទេសទាំងបី៕