សកម្មភាពរបស់ប្រធានាធិបតីអូទ្រីស្តក្នុងដំណើរទស្សនកិច្ចនៅវៀតណាម
30/05/2012 08:04
បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃ ទី ៣០ ឧសភា ប្រធានាធិបតីអីទ្រីស្ត Heinz Fischer បានអញ្ចើញមកដល់ទីក្រុងហូជីមិញ។

បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី ៣០ ឧសភា ប្រធានាធិបតី អីទ្រីស្ត Heinz Fischer បានអញ្ចើញមកដល់ទីក្រុងហូជីមិញ។នៅទីនេះ ប្រធានាធិបតី អូទ្រីស្តនឹង ចូលរួម វេទិការអង្គភាពអាជីវកម្មវៀតណាម-អូទ្រីស្ត ទៅទស្សនាសារមន្ទី រសង្គ្រាម ។ល។ នាយប់ថ្ងៃដ៏ដែល ប្រធានសភាសេដ្ឋកិច្ចអូទ្រីស្ត នឹងរៀបចំពិធីជប់ លៀង ក្នុងឱកាស ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី Heinz Fischer។ អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ ប្រធានាធិបតីអូទ្រីស្ត Heinz Fischer ។ (Image: VOV online) មុននោះ នារសៀលថ្ងៃទី ២៩ ឧសភា អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ ប្រធានាធិបតីអូទ្រីស្ត Heinz Fischer ។ ក្នុង ជំនួបសន្ទនា អគ្គលេខា Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ក្រោមការដឹកនាំ របស់បក្សកុម្មុយនិស្ត វៀតណាម ប្រជាជនវៀតណាមកំពុងជំរុញយ៉ាងខ្លាំងកិច្ចការ ផ្លាស់ប្តូថ្មីលើគ្រប់វិស័យ ការកសាងនិងសុក្រិដ្ឋខឿនសេដ្ឋកិច្ចទីផ្សារ តាមទិសដៅ សង្គមនិយម នីតិរដ្ឋសង្គមនិយម របស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន។ អគ្គលេខា Nguyen Phu Trong បានឧទ្ទេសនាមគោលមាគាកិច្ចការបរទេស ឯករាជ ដើម្បីសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងសម៌ាហរណ្ណៈកម្មយ៉ាងសកម្ម របស់ វៀតណាម។ ប្រធានាធិបតី Heinz Fischer បានអះអាងថា៖ រដ្ឋនិងប្រជាជនអូទ្រីស្ត វាយតំលៃខ្ពស់ចំពោះតួនាទីរបស់ វៀតណាម ក្នុងតំបន់និងលើសកលលោក និង មានបំណងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ រវាងប្រទេសទាំង ២ ឲ្យខ្លាំងក្លាថែមទៀត។ នារសៀលថ្ងៃដ៏ដែល ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បានជួបសន្ទនា ជាមួយ ប្រធានាធិបតីអូទ្រីស្ត Heinz Fischer។ ក្នុងជំនួបសន្ទនា ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថា៖ ប្រជាជនវៀតណាមជានិច្ចកាលគោរពរការគាំទ្រ ននិងការជួយ ឧបត្ថម្ភរបស់រដ្ឋាភិបាលនិងប្រជាជនអូទ្រីស្ត ដែលបាននិងកំពុងលៃ ទុកសំរាប់វៀតណាម។ រដ្ឋសភា វៀតណាមនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ដើម្បីពូនជ្រុំ ពង្រឹងទំនាក់ទំនង សហប្រតិបត្តិការ រវាងប្រទេសទាំង ២ លើគ្រប់ វិស័យ។ ប្រធានរដ្ឋសភា Nguyen Sinh Hung មានគោលបំណងថា៖ ក្នុងរយៈពេល ខាងមុខ ភាគីទាំង ២ បន្តជំរុញកិច្ចសហប្រតិបត្តិការ សភា។ វាយតំលៃខ្ពស់ចំពោះ តួនាទីរបស់រដ្ឋសភា និងកិច្ចសហប្រតិបត្តិការសភា ក្នុងការកសាងទំនាក់ទំនងការ ទូត រវាងប្រទេសទាំង ២ ប្រធានាធិបតី Heinz Fischer បានចាត់ទុកថា៖ វៀតណាម និងអូទ្រីស្តត្រូវបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃ ប្រទេសទាំង ២ ថែមទៀត តាមរយៈនោះ រួមចំណែកជំរុញទំនាក់ទំនងមិត្តភាពល្អប្រសើ វៀតណាមនិងអូទ្រីស្ត ឲ្យខ្លាំងក្លាថែមទៀត នាពេលអនាគត៕
Related





