សកម្មភាពរបស់ប្រធានាធិបតីស៊ីលីនៅវៀតណាម
23/03/2012 11:16
នាថ្ងៃទី២៣មិនា ប្រធានាធិបតីសាធារណរដ្ធស៊ីលី Sebastian Pinera បានអញ្ជើញទៅកាន់ ទីក្រុងហូជីមិញក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

VOVworld- នាថ្ងៃទី២៣មិនា ប្រធានាធិបតីសាធារណរដ្ធស៊ីលី Sebastian Pinera បានអញ្ជើញទៅកាន់ ទីក្រុងហូជីមិញក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នៅទីនេះ លោក Sebastian Pinera និងលោកជំទាវបានអញ្ជើញចូលរួមវេទិការអង្គភាពអាជីវកម្មវៀត ណាម-ស៊ីលី។ ក្នុងរយៈពេលស្នាក់នៅទីក្រុងហូជីមិញ ប្រធានាធិបតី Sebastian Pinera នឹងទៅទស្សនាសារៈមន្ទីវត្ថុតាងសង្គ្រាម មណ្ឌលកេរ៌្តដំណែល លេណដ្ធាន Cu Chi ទស្សនា ទន្លេមេគ្គងជាដើម។ តាមផែនការ នាថ្ងៃទិ២៥មិនា ប្រធានាធិបតី Sebastian Pinera នឹងបញ្ជប់ យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម៕ កិច្ចសហប្រតិប្ត្តិការរវាងវៀតណាមនិងស៊ីលី (Image: Internet)
Related






