VOV WorldVOV World
សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមនៅបូឡូញ
16/03/2013 08:44
(VOV)_បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារ ណះរដ្ឋ​បូឡូញ នាយប់ថ្ងៃទី ១៥ ( តាមម៉ោងវៀតណាម) ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បាន ជួបសន្ទនាជាមួយ ប្រធានាធិបតី​សាធារណះរដ្ឋបូឡូញ Bronislaw Komorowski ជួបសន្ទនាជាមួយ ប្រធាន​ព្រឹទ្ធសភាបូឡូញ Bogdan Borusewicz
សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមនៅបូឡូញ
(VOV)_បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណះរដ្ឋ​បូឡូញ នាយប់ ថ្ងៃទី ១៥  ( តាមម៉ោងវៀតណាម) ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានជួបសន្ទនាជាមួយ ប្រធានាធិបតី​សាធារណះរដ្ឋបូឡូញ Bronislaw Komorowski ជួបសន្ទនាជាមួយ ប្រធាន​ព្រឹទ្ធសភាបូឡូញ Bogdan Borusewicz និងទៅទស្សនាស្ថាន ទូត​វៀតណាម ​ប្រចាំនៅបូឡូញ។ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung​និងប្រធានាធិបតី​សាធារណះរដ្ឋបូឡូញ Bronislaw Komorowski (http://nguyensinhhung.net/)           នៅក្នុងជំនួប សន្ទនាជាមួយ ប្រធានាធិបតីសាធារណះរដ្ឋ​បូឡូញ ​Bronislaw Komorowski ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានអះអាងថា÷​វៀត ណាមយកចិត្តទុកដាក់ជាពិសេស និងមាន​គោលបំណងជំរុញថែមទៀតទំ នាក់ទំនង មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ជាមួយ បូឡូញ និងចាត់ ទុកថា÷​នេះគឺជា ​អាទិភាពមួយ ក្នុងចំណោមអាទិភាពជួរមុខ ក្នុងបណ្ដាគោលនយោ បាយ​ទំនាក់ទំនងកិច្ចការបរទេស របស់វៀតណាម នៅក្នុងតំបន់មជ្ឈឹម បូពា៍ ទ្វីបអឺរ៉ូប។ ប្រធានរដ្ឋសភាមានគោលបំណងថា÷ ប្រទេសទាំងពីរ ជំរុញ​កិច្ចសហប្រតិបត្តិការប្រ កបដោយ ប្រសិទ្ធិភាព លើច្រើនវិស័យជាងទៀត ​រួមទាំងវិស័យសេដ្ឋកិច្ច នយោបាយ  សន្តិសុខ  ការពារប្រទេស វប្បធម៌ អប់រំនិងបណ្ដុះបណ្ដាល ដើម្បីធ្វើជាបុព្វបទ  សំរាប់ លើក កំពស់ទំនាក់ទំនងទ្វេភាគី។ ​ប្រធានាធិបតី​Bronislaw Komorowski ក៏បានចាត់ទុក ថា÷ដំណើរទស្សនកិច្ច​លើកនេះ របស់ប្រធានរដ្ឋសភា Nguyen Sinh Hung ជារបតសំខាន់ ​ ដើម្បី​បន្តពង្រឹងនិងបើកចេញ ឱកាសថ្មី ក្នុងទំនាក់ទំនង សហប្រតិបត្តិការ រ​វាង​ប្រទេស ទាំងពីរ។           នៅក្នុងជំនួបសន្ទនាជាមួយ ប្រធានព្រឹទ្ធសភាបូឡូញ Bogdan Borusewicz ប្រធាន រដ្ឋសភា Nguyen Sinh Hung បានជូនដំណឹង​អំពី​សភាពការណ៍រៀបចំ និង​សកម្មភាព របស់ រដ្ឋសភាវៀតណាម អាណត្តិ​ទី ១៣ ទន្ទឹមនឹងនោះ បានស្នើភាគីទាំងពីរ  បន្តបង្កើន ការផ្លាស់ប្តូរគណះ​ប្រតិភូគ្រប់ជាន់ថ្នាក់ ពង្រីកតួនាទីរបស់ក្រុមសមាជិកសភា មិត្តភាព  វៀតណាម -បូឡូញ និង បូឡូញ-វៀតណាម ចែករំលែកបទពិសោធន៍…​ជាដើម​។ ​ប្រធានព្រឹទ្ធសភាបូឡូញ Bogdan Borusewicz បានសម្ដែង​ការគាំទ្រ​វៀតណាម បើកទូ លាយ  និងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយ EU ទន្ទឹមនឹង​នោះ​ក៏បានឯកភាពចំពោះការ បង្កើនកិច្ចសហ ប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាម  ដើម្បីពង្រឹងនិងពង្រីកថែមទៀត  ទំនាក់ ទំនងនៃប្រទេសទាំងពីរ។           មុនពេលត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរបំពេញទស្សនកិច្ចជា​ផ្លូវការនៅបូ ឡូញ  ប្រធានរដ្ឋសភាNguyen Sinh Hung បានអញ្ជើញ​ទៅ​ទស្សនា និងជួបសំណះសំ ណាល ជាមួយកម្មា ភិបាល បុគ្គលិក នៃស្ថានទូតវៀតណាម  និងសហគមន៍ជន វៀត ណាមនៅបូឡូញផងដែរ៕