សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមនៅអាលឺម៉ង់
13/03/2013 09:27
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាលឺម៉ង់ នាយប់ថ្ងៃទី ១២ មិនា តាមម៉ោងវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោកNguyen Sinh Hung បានមានជំនួបសន្ទនារួម ជាមួយប្រធានរដ្ឋសភា រដ្ឋ Hessen Norbert Kartmann និងអភិបាលរង រដ្ឋ Hessen Joerg Uwe Hahn។ នៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថា÷វៀតណាមយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយរដ្ឋ Hessen មជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងអប់រំជួរមុខនៅអាលឺម៉ង់ និងទ្វីបអឺរ៉ូប។

(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាលឺម៉ង់ នាយប់ ថ្ងៃទី ១២ មិនា តាមម៉ោងវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោកNguyen Sinh Hung បានមានជំនួបសន្ទនារួម ជាមួយប្រធានរដ្ឋសភា រដ្ឋ Hessen Norbert Kartmann និងអភិបាលរង រដ្ឋ Hessen Joerg Uwe Hahn។ នៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់ធ្ងន់ថា÷វៀតណាមយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងសហប្រតិបត្តិ ការជាមួយរដ្ឋ Hessen មជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងអប់រំជួរមុខនៅអាលឺម៉ង់ និង ទ្វីបអឺរ៉ូប។ ប្រធានរដ្ឋNguyen Sinh Hung ក៏បានសម្ដែងគោលបំណងថា÷បណ្ដាថ្នាក់ដឹក នាំសមាជិក សភា រដ្ឋ Hessen បន្តគាំទ្រ ការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាមនិងអាលឺ ម៉ង់និយាយរួម និង វៀតណាមជាមួយរដ្ឋ Hessen និយាយដោយលែក។ ប្រធានរដ្ឋសភា Nguyen Sinh Hung ក៏បានអះអាងថា÷វៀតណាមជានិច្ចកាលគាំទ្រ បង្កលក្ខណះងាយ ស្រួល ដើម្បីវិនិយោគិនអាលឺម៉ង់និយាយរួម និងរដ្ឋ Hessen និយាយដោយឡែក មកវិនិ យោគ ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធិភាព យូរអង្វែង និងស្ថិរភាពនៅវៀតណាម ក៏ ដូចជា គាំទ្របណ្ដាតំបន់ នៃប្រទេសទាំងពីរ ផ្លាស់ប្តូរបទពិសោធន៍ លើបណ្ដាវិស័យ ដែលភាគីទាំងពីរមានឧត្តមភាព។ រីឯខ្លួនវិញ ប្រធានរដ្ឋសភា រដ្ឋ Hessen Norbert Kartmann និងអភិបាលរង រដ្ឋ Hessen Joerg Uwe Hahn បានសន្យាបន្តបង្កលក្ខណះងាយស្រួលបំផុត ដើម្បីអង្គភាពអាជីវកម្ម វៀតណាម និងរដ្ឋ Hessen ជំរុញការវិនិយោគ អាជីវកម្ម ប្រកបដោយមានប្រសិទ្ធភាព។ ក៏ក្នុងនាយប់ថ្ងៃនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និង បណ្ដាសមាជិកនៃគណះប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានចាក់ចេញពី Frankburt ទៅកាន់ទីក្រុង Beclin បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅអាលឺម៉ង់៕ ប្រធានរដ្ឋសភាវៀតណាមទៅបំពេញទស្សនកិច្ចជាផ្លុវការនៅអាលឺម៉ង់(Internet)
Related






