ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ TTXVN) |
នៅជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith បាន អះអាងថា រាល់ការរួមវិភាគទានរបស់អ្នកទាំងអស់ដែលធ្លាប់ជាយុទ្ធជនស្ម័គ្រចិត្ត និង ជំនាញការនៅឡាវកាលពីមុននេះ សុទ្ធតែជាសក្ខីភាពដើម្បីពូនជ្រុំឲ្យទំនាក់ទំនង សាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងឡាវនិងវៀតណាមបន្តអភិវឌ្ឍដោយឥតឈប់ ឈរ។ លោក Thongloun Sisoulith សង្ឃឹមថា ក្រោយពីគ្រប់គ្រងបានជម្ងឺរាតត្បាតកូវីដ ១៩ រណសិរ្សមាតុភូមិវៀតណាមនិងរណសិរ្សឡាវកសាងប្រទេសជាតិ នឹងបន្តជួប ប្រាស្រ័យគ្នាដើម្បីថែរក្សានិងពង្រីកទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរឲ្យបាន សក្តិសមនឹងការលះបង់របស់ជំនាន់មុនៗ។
នាព្រឹកថ្ងៃដដែល អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith រួមជាមួយគណៈប្រតិភូជាន់ខ្ពស់របស់បក្ស រដ្ឋឡាវ បានអញ្ជើញដាក់កម្រងផ្កា ចូល វិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជិមិញ ព្រមទាំងដាក់កម្រងផ្កានៅ ស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី (រដ្ឋធានីហាណូយ) ហើយទៅសួរសុខទុក្ខ ជួប សំណេះសំណាលជាមួយថ្នាក់ដឹកនាំ កម្មាភិបាល គ្រូបង្រៀននិងសិក្ខាកាមនៃបណ្ឌិត សភានយោបាយជាតិហូជីមិញផងដែរ៕