សកម្មភាពរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងបច្ចេកវិទ្យាសហព័ន្ធអាល្លឺម៉ង់នៅវៀតណាម
20/09/2012 08:43
VOV-ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ Le Hoang Quan ក្នុងពេលជួបសន្ទនាជាមួយរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងបច្ចេកវិទ្យាសហព័ន្ធអាល្លឺម៉ង់ Philipp Rosler ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុង ហូជីមិញនាថ្ងៃទី១៩កញ្ញាបានអះអាងថា ទីក្រុងចង់ឲ្យ វិនិយោគិនរបស់អាល្លឺម៉ង់មកទីក្រុងដើម្បីស្វែងយល់សហប្រតិបត្តិការវិនិយោគ ពិសេសគឺក្នុងបណ្ដាវិស័យហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឧស្សាហកម្មជាដើម។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងបច្ចេកវិទ្យាសហព័ន្ធអាល្លឺម៉ង់។ VOV-ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ Le Hoang Quan ក្នុង ពេលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងបច្ចេកវិទ្យាសហព័ន្ធអាល្លឺម៉ង់ Philipp Rosler ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញនាថ្ងៃទី១៩កញ្ញា បានអះអាងថា ទីក្រុងចង់ឲ្យវិនិយោគិនរបស់អាល្លឺម៉ង់មកទីក្រុងដើម្បីស្វែងយល់សហប្រតិបត្តិការវិនិយោគ ពិសេសគឺក្នុងបណ្ដាវិស័យហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ឧស្សាហកម្មជាដើម។ រីឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងបច្ចេកវិទ្យាសហព័ន្ធអាល្លឺម៉ង់ Philipp Rosler បានចាត់ទុកថាទីក្រុងហូជីមិញជាកន្លែងមានបរិយាកាសសកម្មភាព សេដ្ឋកិច្ចខ្លាំងបំផុតក្នុងដំបន់អាស៊ី-អាគ្នេយ៍និងគោលដៅនៃដំណើរទស្សនកិច្ច លើកនេះរបស់ក្រសួងសេដ្ឋកិច្ចនិងបច្ចេកវិទ្យាសហព័ន្ធអាល្លឺម៉ង់គឺបង្កើនកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចជាមួយទីក្រុងហូជីមិញ។ ដូច្នេះគណៈប្រតិភូដែល អញ្ជើញមកទស្សនកិច្ចនេះមានអង្គភាពអាជីវកម្មធំៗជាច្រើនរបស់សហព័ន្ធ អាល្លឺម៉ង់ចូលរួម។ នាថ្ងៃដ៏ដែលលោក Philipp Rosler បានចូលរួមពិធីបើកសម្ភោធសាលាអន្តរជាតិអាល្លឺម៉ង់និងវិទ្យាស្ថានបច្ចេកវិទ្យាអាល្លឺម៉ង់-វៀតណាមនៅទីក្រុង ហូជីមិញផងដែរ៕
Related





