VOV WorldVOV World
សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai​ នៅសន្និសីទប្រចាំឆ្នាំវេទិការ Boao ២០១២
04/04/2012 08:46
ក្នុងក្របខ័ណ្ឌសន្និសីទប្រចាំឆ្នាំវេទិការ Boao ២០១២ ដែលប្រព្រឹត្តទៅនៅកោះ Hainan ចិន ឧបនាយករដ្ឋ មន្ត្រីវៀតណាម Hoang Trung Hai បានចូលរួមនិង ថ្លែងមតិនៅសម័យប្រជុំ សំខាន់ចំនួន ២។
សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai​ នៅសន្និសីទប្រចាំឆ្នាំវេទិការ Boao ២០១២
ក្នុងក្របខ័ណ្ឌសន្និសីទប្រចាំឆ្នាំវេទិការ Boao ២០១២ ដែលប្រព្រឹត្តទៅនៅកោះ Hainan ចិន ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai បានចូលរួមនិងថ្លែងមតិ នៅសម័យប្រជុំ សំខាន់ចំនួន ២។ នេះគឺ សម័យប្រជុំស្តពីអាស៊ាន ក្រោមប្រធានបទ “តំបន់ពាណិជ្ជកម្មសេរី​ អាស៊ាន​និងសមាហរណកម្មសេដ្ឋកិច្ចតំបន់” និងសម័យប្រជុំ ក្រោមប្រធានបទ “ទ្វីវអាស៊ីក្នុង សកលលោកមួយកំពុងផ្លាស់ប្តូរ៖ឆ្ពោះទៅកំណើនផូរ ផង់និងចីរភាព”។ នៅការពិភាក្សារស្តីពីអាស៊ាន ជាមួយការចូលរួមរបស់ ឧបនាយករដ្ឋមន្ត្រីថៃ Naranong អតីតនាតយករដ្ឋមន្ត្រីសឹង្ហបុរី Goh Chok Tong អតីតនាតយករដ្ឋមន្ត្រី ម៉ាឡេស៊ី Ahmad Badawi រួមជាមួយតំណាងនៃបណ្ដាប្រទេសជាសមាជិកអាស៊ាមផ្សេងៗទៀត ឧបនា យករដ្ឋមន្ត្រី Hoang Trung Hai បានចែករំលែកទស្សនៈរបស់វៀតណាមអំពីដំណើរ សមាហរណកម្ម និងការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការកសាងសហគម្មសេដ្ឋកិច្ចអាស៊ាន នាឆ្នាំ ២០១៥។ ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើ អត្ថន័យនិងសារៈសំខាន់របស់ ការបង្រួញគំលាតអភិវឌ្ឍន៍ក្នុងប្លុកនិងតំន់ បង្កើនការជួបប្រស្រ័យប្រជាជនគួបផ្សំទប់ ទល់ នឹងការប្រែប្រួលអាកាសធាតុ ការពារបរិស្ថាន ដើម្បីធានាកំណើនចីរភាព។ ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai បានចូលរួមនៅសន្និសីទប្រចាំឆ្នាំវេទិការ Boao ២០១២ ថ្លែងមតិនៅសម័យប្រជុំក្រោមប្រធានបទ “ទ្វីបអាស៊ីក្នុងសកលលោកមួយកំពុងផ្លាស់ ប្តូរ” ឧបនាយករដ្ឋមន្ត្រីបានវាយតំលៃថា៖ការដែលបណ្ដាខឿនសេដ្ឋកិច្ចទ្វីបអាស៊ីកំពុង ស្ថិតនៅដំណើរការផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅកំណើរផូរផង់និងចីរភាពគឺសមស្របទៅ នឹងនិន្នាការរួមរបស់ពិភពលោក។ គោលនយោបាយរៀបចំរចនាសម្ព័ន្ធឡើងវិញខឿន សេដ្ឋកិច្ច ឆ្ពោះទៅកំណើនបៃតងនិង ចីរភាពរបស់វៀតណាមត្រូវបានឧបនាយករដ្ឋមន្ត្រី ចែករំលែកនៅសន្និសីទនេះ ដូចជា ការជ្រើសរើសគោលនយោបាយមួយ ដើម្បីធានា កំណើរចីរភាពនៃប្រទេសនិមួយៗ ក៏ដូជា ក្នុងតំបន់ទាំងមូល។ នៅខាងក្រៅសន្និសីទ ឧបនាយករដ្ឋមន្ត្រី  Hoang Trung Hai បានមានជំនួបសន្ទនាជា មួយ អគ្គលេខារងរបស់អង្គការសហរប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) Richard Boucher ដើម្បីពិភាក្សារអំពីបណ្ដាវិធានការបង្កើនកិច្ចសហប្រតិបត្តិការ រវាងវៀតណាម និងអង្គការនេះ៕