VOV WorldVOV World
សកម្មភាពសាកសួរសុខទុក្ខនិងជូនអំណោយបុណ្យចូលឆ្នាំថ្មីសំរាប់ប្រជាជននៅតំបន់នានា
22/01/2014 08:01
(VOV)_នារសៀលថ្ងៃទី ២១ មករា ក្នុងដំណើរទៅសាកសួរសុខទុក្ខនិងជូនអំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណី នៅមជ្ឈមណ្ឌលគាំពា​កុមារ Tam Binh ( ខ័ណ្ឌ Thu Duc ទីក្រុងហូជីមិញ)
សកម្មភាពសាកសួរសុខទុក្ខនិងជូនអំណោយបុណ្យចូលឆ្នាំថ្មីសំរាប់ប្រជាជននៅតំបន់នានា
សកម្មភាពសាកសួរសុខទុក្ខនិងជូនអំណោយបុណ្យចូលឆ្នាំថ្មីសំរាប់ប្រជាជននៅតំបន់នានា (www.quan2.hochiminhcity.gov.vn) (VOV)_នារសៀលថ្ងៃទី ២១ មករា ក្នុងដំណើរទៅសាកសួរសុខទុក្ខនិងជូនអំ ណោយបុណ្យចូលឆ្នាំថ្មីប្រពៃណី នៅមជ្ឈមណ្ឌលគាំពា​កុមារ Tam Binh ( ខ័ណ្ឌ Thu  Duc ទីក្រុងហូជីមិញ) (ភាគខាងត្បូងវៀត​ណាម)​ លោក Nguyen Thien Nhan ប្រធានគណកម្មាធិការមជ្ឈឹមរណសិរ្យ​មាតុភូមិវៀតណាម បានលើកសរសើរ ការ យកចិត្តទុកដាក់ និងភាពសកម្ម​របស់បណ្ដាកម្មាភិបាល បុគ្គលិកវ័យក្មេងក្នុង មជ្ឈមណ្ឌលក្នុងឆ្នាំកន្លងទៅ។ លោក Nguyen Thien Nhan មានគោលបំណងថា៖  មជ្ឈម​ណ្ឌល​បន្ត​វិនិយោគច្រើនជាងទៀត ដើម្បីក្មួយៗមានជីវភាពរស់នៅល្អ ជោគ ជ័យក្នុងសង្គម  និងក្រោយនេះមានលក្ខ័ណត្រឡប់មកវិញ រួមវិភាគទានសំរាប់​ មជ្ឈមណ្ឌល។           ទឹកប្រាក់ចំនួន១,៥ពាន់លានដុង ដែលបណ្ដាអង្គភាពអាជីវកម្ម អង្គការ  បុគ្គលនិងស្ថាប័ននៅខេត្ត Lao Cai រៃអង្គាស ជួយឧបត្ថម្ភជនរួមជាតិក្រីក្រ​ទទួល បុណ្យចូលឆ្នាំថ្មី ឆ្នាំមមីឆស័ក ២០១៤។ ឆ្នាំនេះ ខេត្ត Lao Cai មាន​សកម្មភាព សម្បុរសធម៌ជួយឧបត្ថម្ភជនក្រីក្រជាច្រើន គ្រួសារគោល​នយោបាយ អ្នកមាន គុណូបការះចំពោះប្រទេសជាតិ…ល។           ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៤នេះ គណកម្មាធិការបក្ស​ក្រុមប្រឹក្សារប្រជាជនខេត្ត An Giang បានបង្កើតក្រុមចំនួន៨ ទៅ​សាក​សួរសុខ​ទុក្ខ ជូនអំណោយ ជូនពរឆ្នាំថ្មី បណ្ដាអង្គភាពយោធា មន្ទីរពេទ្យ ​សមាគមសាសនាផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្ត៕