VOV WorldVOV World
សកម្មភាពស្វាគមទិវារំដោះភាគខាងត្បូងប្រព្រឹត្តទៅយ៉ាងផុលផុសលើទូទាំងប្រទេស
01/05/2013 09:08
VOV-លើទូទាំងប្រទេសបានប្រព្រឹត្តទៅសកម្មភាព ជាច្រើនស្វាគមទិវារំដោះ​ភាគ​ខាងត្បូងឯកភាព ប្រទេសជាតិ(ទី៣០មេសា)។
សកម្មភាពស្វាគមទិវារំដោះភាគខាងត្បូងប្រព្រឹត្តទៅយ៉ាងផុលផុសលើទូទាំងប្រទេស
សកម្មភាពស្វាគមទិវារំដោះភាគខាងត្បូងបានប្រព្រឹត្តទៅយ៉ាងផុលផុសលើទូទាំងប្រទេស។ (vov.vn)         VOV-លើទូទាំងប្រទេសបានប្រព្រឹត្តទៅសកម្មភាពជាច្រើនស្វាគមទិវារំដោះ​ ភាគ​ខាងត្បូងឯកភាពប្រទេសជាតិ(ទី៣០មេសា)។ នៅទីក្រុងហូជីមិញ​នាយប់​ថ្ងៃ ទី​៣០មេសាបានប្រព្រឹត្តទៅពិធីបាញ់កាំជ្រួចផ្កា។ នៅកន្លែងមណ្ឌលវប្បធម៍ជា​ ច្រើន​បានប្រព្រឹត្តសកម្មភាពសិល្បៈស្វាគម។ នាយប់ថ្ងៃដ៏ដែលខេត្ត Dien Bien បាន​រៀប​ចំរាត្រីតូរតន្ត្រី សេចក្តីសោមនស្សរីករាយនៃប្រទេសជាតិ។ នៅទីរួម ខេត្ត Sa Pa ជាកន្លែងទេសចរណ៍ល្បីឈ្មោះរបស់ខេត្ត Lao Cai ក្នុងឱកាសនេះ ភ្ញៀវ​ទេសចរណ៍​ត្រូវ​បាន​លិចក្នុងបរិយាកាសរបស់ពិធីបុណ្យដូចជារាត្រីបុណ្យ ខែននិងខ្លុយជនជាតិ Mong ១​ថ្ងៃ​ធ្វើជាកសិករ រាត្រីស្នេហានិងផ្សារណាត់ ពាណិជ្ជកម្ម​ទេសចរណ៍ Sa Pa។ នេះត្រូវ​បាន​​ចាត់ទុកជាផ្សារណាត់មានផ្នែក វិសេសដោយ​ឡែក​របស់ Sa Pa។ លោក Nguyen Ngoc Hinh អនុប្រធានគណៈ កម្មាធិការ​ប្រជាជនស្រុក Sa Pa បានឲ្យដឹងថា៖         “នេះជាសកម្មភាពមួយសំដៅបង្កើនពន្លឿនផ្សព្វផ្សាយសំរាប់ទេសចរណ៍ Sa Pa ក៏​ដូច​ជាការជួបប្រាស្រ័យពាណិជ្ជកម្មរវាងបណ្ដាដំបន់ក្នុងទូទាំងប្រទេស។ តាមរយៈនេះ​នឹងមានអង្គភាពអាជីវកម្មវិនិយោគិនអ្នកផលិតនាំចេញផលិតផល ទំនិញក្នុងប្រទេសមកនឹង Sa Pa ដើម្បីបង្កើនអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍នៅ Sa Pa៕”