VOV WorldVOV World
សកម្មភាពថែទាំបុណ្យ ចូលឆ្នាំថ្មីសំរាប់ជនក្រីក្រ
26/01/2013 08:42
(VOV)_ក្នុងដំណើរបំពេញការងារនៅខេត្ត Quang Binh (ភាគកណ្ដាល​វៀតណាម) នាថ្ងៃទី ២៥ មករា ក្រុមការងាររបស់រដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភា Uong Chu Luu បានទៅសាក់សួរសុខ​ទុក្ខ និង​ជូនអំណោយ​នៅមជ្ឈមណ្ឌលចិញ្ជឹម បង្ហាត់បង្រៀនកុមារពិការ និងមជ្ឈមណ្ឌលគាំពារសង្គម​ចំនួន៤ នៅក្នុងភូមិសាស្ត្រខេត្ត Quang Binh។
សកម្មភាពថែទាំបុណ្យ ចូលឆ្នាំថ្មីសំរាប់ជនក្រីក្រ
(VOV)_ក្នុងដំណើរបំពេញការងារនៅខេត្ត Quang Binh (ភាគកណ្ដាល​វៀត ណាម) នាថ្ងៃទី ២៥ មករា ក្រុមការងាររបស់រដ្ឋសភាវៀតណាម ដឹកនាំដោយអនុ ប្រធានរដ្ឋសភា Uong Chu Luu បានទៅសាក់សួរសុខ​ទុក្ខ និង​ជូនអំណោយ​នៅ មជ្ឈមណ្ឌលចិញ្ជឹម បង្ហាត់បង្រៀនកុមារពិការ និងមជ្ឈមណ្ឌលគាំពារសង្គម​ចំ នួន៤ នៅក្នុងភូមិសាស្ត្រខេត្ត Quang Binh។ ក៏ក្នុងឱកាសនេះដែរ ក្រុម​ការ​ងារ​ក៏​បានជូនអំណោយចំពោះគ្រួសារគោលនយោបាយចំនួន ៤២គ្រួ មាន​ស្ថានភាព​លំបាក នៅស្រុក Quang Trach និងទីក្រុង Dong Hoi ទៀតផង។  ​អនុប្រធាន​រដ្ឋ សភា Uong Chu Luu បានសង្កត់ធ្ងន់ថា÷            “ យកចិត្តទុកដាក់ ថែទាំចំពោះជនពិការ កុមារកំពារ ជាសកម្មភាព១​ក្នុង​ចំណោមសកម្មភាពដ៏មានអត្ថន័យ តាមប្រពៃណីរបស់ជនជាតិវៀតណាម។ យើងខ្ញុំមានគោលបំណងថា នាំបុណ្យចូលឆ្នាំថ្មីកក់ក្តៅមកដល់បណ្ដា​គ្រួសារ​មានស្ថានភាពលំបាក បណ្ដាកុមារកំពារ កុមារពិការរបស់ខេត្ត Quang Binh។” ថែទាំបុណ្យចូលឆ្នាំថ្មីសំរាប់ជនក្រីក្រ(internet)          ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៣ សមាគមកក្កបាតក្រហមទី ក្រុងហូជីមិញ ក៏បានប្រគល់ជូនអំណោយបុណ្យចូលឆ្នាំថ្មីចំនួន ៤៥,០០០ចំ ណែកជាមួយតំលៃសរុបជាប្រាក់ចំនួន ជាង ១៨ពាន់លានដុង សំរាប់បណ្ដា គ្រួសារមានស្ថានភាពលំបាកនៅទីក្រុងហូជីមិញ និងជនរួមជាតិនៅតំបន់ ឆ្ងាយដាច់ស្រយាល តំបន់ត្រូវរងរងឥទ្ធិពលដោយគ្រោះធម្មជាតិ…ជាដើម៕