VOV WorldVOV World
សកម្មភាពថែទាំតេតសំរាប់បណ្ដាមុខសញ្ញាគោលនយោបាយ
06/02/2013 11:07
(VOV)_ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ បណ្ដាស្ថាប័ន អង្គការ អង្គភាព​អាជីវកម្ម នៅតំបន់ជាច្រើន លើទូទាំងប្រទេសវៀតណាមបានមានសកម្មភាពថែទាំ​តេតសំរាប់ជនក្រីក្រ និងមុខសញ្ញាគោលនយោបាយជាច្រើន។
សកម្មភាពថែទាំតេតសំរាប់បណ្ដាមុខសញ្ញាគោលនយោបាយ
          (VOV)_ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ បណ្ដាស្ថាប័ន អង្គការ អង្គភាព​អាជីវកម្ម  នៅ តំបន់ជាច្រើន លើទូទាំងប្រទេសវៀតណាមបានមានសកម្មភាពថែទាំ​តេតសំរាប់ជនក្រី ក្រ និង មុខសញ្ញាគោលនយោបាយជាច្រើន។ សកម្មភាពថែទាំតេតសំរាប់បណ្ដាមុខសញ្ញាគោលនយោបាយ(internet)           ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ​ជនរួមជាតិ​ជាជនជាតិភាគតិចនៅឃុំ Xuan Quang ទី១ ស្រុកព្រៃភ្នំ Dong Xuan ខេត្ត Phu Yen បានទទួលអំណោយតេត របស់បណ្ដាស្ថាប័ន អង្គការ ​អង្គភាពអាជីវកម្ម បុគ្គលផ្ញើជូន។ បណ្ដាអំណោយ​ ពោពេញ​មនោសញ្ជេតនានោះ បានជួយបណ្ដាគ្រួសារក្រីក្រ និងបណ្ដាគ្រួសារ​គោលនយោបាយ មានបុណ្យតេត១ដ៏សប្បាយរីករាយ។ លោក Le Xuan Phuong យុទ្ធជនពិការ ១រូប នៅភូមិ Ky Lo ឃុំ Xuan Quang ទី១ បានអោយដឹងថា÷           “ បុណ្យតេតឆ្នាំនេះ ដោយសារមានការយកចិត្តទុកដាក់ពីបក្ស រដ្ឋ ​​គ្រួសារខ្ញុំនឹងទទួលមានបុណ្យតេត១​ដ៏រីករាយ សុខដុមរមនានិងសុភមង្គលជាពិតប្រាកដ។”           ជាមួយការប្តេជ្ញាចិត្តមិនទុកអោយ ជនក្រីក្រគ្មានបុណ្យតេត ​ ទីក្រុងហាណូយ បានរំដោះថវិការាប់រយពាន់លានដុង ដើម្បីទៅសាកសួរសុខទុក្ខ និងជូនអំណោយសំរាប់បណ្ដាមុខសញ្ញា​គោលនយោបាយ គ្រួសារក្រីក្រ នៅទីក្រុងហាណូយ។ លោក Do Van Chinh អនុប្រធានគណះកម្មាធិការរណះសិរ្យមាតុភូមិ ទីក្រុងហាណូយបាន​អោយ​ដឹង​ថា÷           “ ក្នុងឱកាសបុណ្យតេត ឆ្នាំ២០១៣នេះ គណះកម្មាធិការបក្សទីក្រុងហាណូយ​បាន​បញ្ជា​ណែនាំ ធានាថា÷​បណ្ដាគ្រួសារក្រីក្រក្នុងភូមិដ្ឋានទីក្រុង សុទ្ធតែ​មាន​បុណ្យ​តេត។​ នេះគឺជាភារកិច្ចរបស់គណះកម្មាធិការបក្ស រដ្ឋអំណាចគ្រប់​ជាន់​ថ្នាក់សដែរ៕ ”