VOV WorldVOV World
សកម្មភាពត្រៀមរៀបចំឲ្យ​ Festival ដូង Ben Tre ២០១២
04/04/2012 11:31
Festival ដូង Ben Tre ២០១២ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ៥ ដល់ទី ១០ មេសា នៅខេត្ត Ben Tre ភាគ ខាងត្បូងវៀតណាម។
សកម្មភាពត្រៀមរៀបចំឲ្យ​ Festival ដូង Ben Tre ២០១២
Festival ដូង Ben Tre ២០១២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ទី ១០ មេសា នៅខេត្ត Ben Tre ភាគខាងត្បូងវៀតណាម។ ក្នុងឆ្នាំ ២០១២ Festival ដូង Ben Tre ជាលើកដំបូង ត្រូវបាន រៀបចំក្នុងទំហំជាតិ និងមានសកម្មភាពសម្បូបែបជាច្រើន។ Festival ដូង ត្រូវ បានរៀបចំ សំដៅបង្កលក្ខណៈជួបប្រាស្រ័យរវាងបណ្ដាអ្នកដាំដូងជាមួយគ្នា ដើម្បី គេអាចរៀនសូត្របទពិសោធន៍ ក្នុងការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការដាំដុះ។ អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Ben Tre និងជាប្រធានគណៈកម្មាការចាត់ តាំង Festival ដូង Ben Tre លើកទី ៣ Tran Anh Tuan បានឲ្យដឹងថា៖“ការងារត្រៀមរៀប ចំឲ្យពិធីបើក Festival ដូង Ben Tre​ បានសំរេចរួចរាល់។ នាថ្ងៃទី ៤ មេសា កម្មវិធី “ទំនិញវៀតណាមមានគុណភាពខ្ពស់” និងការតាំងពិព័ណ៍បណ្ដាផលិតផល នឹងប្ររព្វ ឡើង នាថ្ងៃទី ៤ មេសារ។ ពិធីបើកជាផ្លូវការនឹងបានប្ររព្វឡើងនាថ្ងៃទី ៥ មេសា៕”