VOV WorldVOV World
សមាគមជនវៀតណាមនៅបារាំងបានរៀបចំពិធីទទួលបុណ្យចូលឆ្នាំថ្មី ២០១៤
17/02/2014 08:34
(VOVworld) – នាថ្ងៃទី ១៥ កុម្ភៈ សមាគមជនវៀតណាម នៅបារាំងបានរៀបចំ ពិធីទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ឆស័ក ២០១៤ នៅទីក្រុងបារីស។
សមាគមជនវៀតណាមនៅបារាំងបានរៀបចំពិធីទទួលបុណ្យចូលឆ្នាំថ្មី ២០១៤
សមាគមជនវៀតណាមនៅបារាំងបានរៀបចំពិធីទទួលបុណ្យចូលឆ្នាំថ្មី ២០១៤ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៥ កុម្ភៈ សមាគមជនវៀតណាមនៅបារាំងបានរៀបចំ ពិធីទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំមមីឆស័ក ២០១៤ នៅទីក្រុងបារីស។ រដ្ឋមន្ត្រី​ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក  Hoang Tuan Anh បានចូលរួមនិងជួបសំណេះសំណាលជាមួយអណិកជនវៀតណាម។ លោក Henry Dang អ្នកទទួលបន្ទុកកិច្ចការបរទេសនៃសមាគមជនវៀតណាមនៅបារាំង  បានឲ្យដឹងថា៖ “ក្នុងឆ្នាំ ២០១៣ ទំនាក់ទំនងរវាងវៀតណាមនិងបារាំងបានក្លាយទៅជាទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រ ឆ្នាំបារាំងនៅវៀតណាមបានប្រព្រឹត្តទៅប្រកបដោយ ជោគជ័យ។ ក្នុងឆ្នាំ ២០១៤ នឹងមានការបោះជំហានជាច្រើនទៀតជាមួយនឹង ឆ្នាំវៀតណាមនៅបារាំងដែលទើបនឹងបើកជាផ្លូវការ។ វៀតណាមទទួលបាន សមិទ្ធិលេចធ្លោជាច្រើនហើយសមាគមជនវៀតណាមនៅបារាំងមានមោទនភាព  ណាស់។ ប៉ុន្តែ យើងខ្ញុំក៏បានចែករំលែកការសកល្បងដែលប្រទេសជាតិកំពុង ប្រឈមមុខនិងសមាគមជនវៀតណាមនៅបារាំងជានិច្ចកាលសាមគ្គីជាមួយ ប្រជាជនវៀតណាមក្នុងប្រទេសដើម្បីជំនះពុះពារលើការសកល្បងនេះ៕

More