សមាគមមិត្តភាពវៀតណាម-ចិនទីក្រុងហូជីមិញរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៣ ទិវាចិន
26/09/2012 11:33
នាព្រឹកថ្ងៃទី ២៦ កញ្ញា នៅទីក្រុងហូជីមិញសម្ព័ន្ធបណ្ដា សមាគមមិត្តភាពនិង សមាគមមិត្តភាពវៀតណាម-ចិន ទីក្រុងហូជីមិញ (វៀតណាម) បានរៀបចំពិធី រំលឹកខួប អនុស្សារវរីយ៍លើកទី ៦៣ ទិវាបុណ្យជាតិសាធារណៈ រដ្ឋប្រជាមានិតចិន (ថ្ងៃទី ១ កុលា)។
នាព្រឹកថ្ងៃទី ២៦ កញ្ញា នៅទីក្រុងហូជីមិញ សម្ព័ន្ធបណ្ដាសមាគមមិត្តភាពនិង សមាគមមិត្តភាពវៀតណាម-ចិនទីក្រុងហូជីមិញ (វៀតណាម) បានរៀបចំពិធី រំលឹកខួបអនុស្សារវរីយ៍លើកទី ៦៣ ទិវាបុណ្យជាតិសាធារណៈរដ្ឋប្រជាមានិត ចិន (ថ្ងៃទី ១ កុលា)។ ថ្លែងមតិក្នុងពិធីនេះ អគ្គកុងស៊ុលចិនប្រចាំនៅទីក្រុង ហូជីមិញ Zhai Lei Ming បានឲ្យដឹងថា៖ “ដោយការខំប្រឹងប្រែងរួមរបស់ភាគីទាំង ២ ទំនាក់ទំនងរវាងវៀតណាមនិងចិន ក្នុងឆ្នាំ ២០១២ អភិវឌ្ឍន៍រឹងមាំ។ កិច្ចសហប្រតិបត្តិការទ្វេភាគីមានផលប្រយោធន៍ ដូចគ្នាលើគ្រប់វិស័យត្រូវបានអនុវត្តតាមផែនការ។ ខ្ញុំជឿជាក់ថា៖ ដោយឈរលើ ចំណងមតិ្តភាពចិន-វៀតណាម យើញនឹងដោះស្រាយរាល់បញ្ហាសេសសល់ ដោយសំហេតុសំផល”៕
Related






