VOV WorldVOV World
សមាគមនារីវៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ
22/01/2013 06:49
(VOV)_នារសៀលថ្ងៃទី ២១មករា នៅរាជធានីភ្នំពេញ (កម្ពុជា) លោកស្រី Nguyen Thi Thanh Hoa សមាជិកមជ្ឈឹម បក្សកុម្មុយ​ នីស្តវៀតណាម​និងជា​ប្រធាន​សម្ព័ន្ធសមាគមនារីវៀតណាម និង លោកស្រី ម៉ែនសំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរាជរដ្ឋាភិបាលកម្ពុជា និងជា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដំណាក់កាល ​២០១៣ -២០១៧។
សមាគមនារីវៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ
 (VOV)_នារសៀលថ្ងៃទី ២១មករា នៅរាជធានីភ្នំពេញ (កម្ពុជា) លោកស្រី Nguyen Thi Thanh Hoa សមាជិកមជ្ឈឹម បក្សកុម្មុយ​នីស្តវៀតណាម​និងជា​ប្រធាន​សម្ព័ន្ធ សមាគមនារីវៀតណាម និង លោកស្រី ម៉ែនសំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃ រាជរដ្ឋាភិបាលកម្ពុជា និងជា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងការអភិ វឌ្ឍន៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដំណាក់កាល២០១៣  -២០១៧។ ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានដំណើរការប្រគល់ជូន​គ្រឿងឥស្សរិ យយស  របស់ប្រទេសទាំងពីរ អោយបណ្ដាថ្នាក់ដឹកនាំ កម្មាភិបាលនៃសមាគមនារី  ដែលបានមានការរួមវិភាគ ទានដ៏ថ្លៃថ្នូរជាច្រើន  ក្នុងការរក្សារ និង​ពង្រីកចំណង សាមគ្គីភាពមិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យ រវាងវៀត ណាម និងកម្ពុជា ក៏ដូចជាការអភិវឌ្ឍន៍របស់នារី និងសមភាពភេទនៅ​ប្រទេសទាំងពីរ៕ ​ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដំណាក់កាល ២០១៣ -២០១៧​ (http://www.baomoi.com)