VOV WorldVOV World
សមាគមអ្នកច្បាប់ប្រជាធិបតេយ្យអន្តរជាតិចេញសេចក្ដីប្រកាសសំណូមពររចិនបញ្ឈប់រាល់អំពើគំរាមគំហែងដល់សន្តិសុខ
11/06/2014 11:29
(VOV)_នាព្រឹកថ្ងៃទី ១១ មិថុនា នៅរដ្ឋធានីហាណូយ សមាគមអ្នក​ច្បាប់ប្រជាធិបតេយ្យអន្តរជាតិបានចេញសេចក្តីប្រកាសដោយសម្ដែង​ការព្រួយបារម្ភ ចំពោះសភាពការណ៍តានតឹងនៅលើសមុទ្រខាងកើតកំពុងឡើងជណ្ដើរក្នុងការលះទេសះដែល ​ចិនបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ ​
សមាគមអ្នកច្បាប់ប្រជាធិបតេយ្យអន្តរជាតិចេញសេចក្ដីប្រកាសសំណូមពររចិនបញ្ឈប់រាល់អំពើគំរាមគំហែងដល់សន្តិសុខ
សមាគមអ្នកច្បាប់ប្រជាធិបតេយ្យអន្តរជាតិចេញសេចក្ដីប្រកាសសំណូមពររចិនបញ្ឈប់រាល់ អំពើគំរាមគំហែងដល់សន្តិសុខ សុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត(TTXVN) (VOV)_នាព្រឹកថ្ងៃទី ១១ មិថុនា នៅរដ្ឋធានីហាណូយ សមាគមអ្នក​ច្បាប់ប្រ ជាធិប តេយ្យអន្តរជាតិបានចេញសេចក្តីប្រកាសដោយសម្ដែង​ការព្រួយបារម្ភ ចំពោះ សភាពការណ៍តានតឹងនៅលើសមុទ្រខាងកើតកំពុងឡើងជណ្ដើរក្នុងការលះទេសះ ដែល ​ចិនបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ ​ដោយខុសច្បាប់ នៅក្នុងតំបន់ សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាត​សមុទ្ររបស់វៀតណាម។ សមាគមអ្នកច្បាប់ ប្រជាធិបតេយ្យអន្តរជាតិបានស្នើភាគីចិនបំភ្លឺឲច្បាស់នូវមូលដ្ឋានគតិយុត្តិនៃសកម្ម ភាពដាក់ ស្ថានីយខួង ​Haiyan Shiyou ៩៨១ នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ ខ្ពង់​រាបបាត​សមុទ្ររបស់វៀតណាម និងបញ្ជូននាវា យន្តហោះ និងនាវាយោធាមក ដល់តំបន់ដាក់ ស្ថានីយខួង Haiyan Shiyou ៩៨១ ហើយថែមទាំងមានសកម្ម​ភាព​បង្ករឿងហេតុ ដូចជាបុក បាញ់ទឹកទៅលើនាវារបស់វៀតណាម។ ​សមាគមអ្នកច្បាប់ ប្រជាធិបតេយ្យអន្តរជាតិអំពាវនាវអោយចិនត្រូវគោរព​អនុសញ្ញាអង្គការសហប្រជាជាតិ  ត្រូវប្រតិបត្តិអោយសមស្របជាមួយតួនាទីជាប្រទេសធំ និងជាប្រទេស១ជាសមាជិក ក្រុមប្រឹក្សារសន្តិសុខ អង្គការ​សហប្រជាជាតិ ក្នុងការរក្សារ ការពារសន្តិភាព ស្ថិរភាព  និងសន្តិសុខក្នុង​តំបន់  និងអន្តរជាតិ។ ក្នុងសេចក្ដីប្រកាសនេះ សមាគមអ្នកច្បាប់ ប្រជាធិប​តេយ្យអន្តរជាតិក៏បានស្នើភាគីចិនត្រូវបញ្ឈប់រាល់អំពើបង្ករឿងហេតុ  បង្កើនភាពតានតឹងនៅក្នុងតំបន់ គំរាមគំហែងទៅដល់សន្តិភាព សុវត្ថិភាពនាវា ចរណ៍នៅលើសមុទ្រខាងកើត៕