សមាគមតន្ត្រីករវៀតណាមឆ្ពោះទៅសមុទ្រកោះស្រុកកំណើត
16/06/2014 10:33
Vovworld-នាយប់ថ្ងៃទី១៥មិថុនានៅទីក្រុងហាណូយ សមាគមតន្ត្រីករវៀតណាមបានរៀបចំកម្មវិធីតូរតន្ត្រី “យើងជាកូលបុត្រទឹកដីវៀតណាម”។

សមាគមតន្ត្រីករវៀតណាមឆ្ពោះទៅសមុទ្រកោះស្រុកកំណើត (baihatviet.vtv.vn) Vovworld-នាយប់ថ្ងៃទី១៥មិថុនានៅទីក្រុងហាណូយ សមាគមតន្ត្រីករវៀតណាមបានរៀបចំកម្មវិធីតូរតន្ត្រី “យើងជាកូលបុត្រទឹកដីវៀតណាម”។ កម្មវិធី ដោយមានការចូលរួមរបស់សិល្បករសិល្បការិនីជួរមុខចំនួន៤០នាក់គឺសំដៅ បង្ហាញពីស្មារតីស្នេហាជាតិឆ្ពោះមកសមុទ្រកោះពិសិដ្ឋនៃមាតុប្រទេស។ តន្ត្រីករ Do Hong Quan ប្រធានសមាគមតន្ត្រីករវៀតណាមបានឲ្យដឹងថា៖ “សមាគមតន្ត្រីករវៀតណាមបានអំពាវនាវឲ្យសិល្បករសិល្បការិនីនិង តន្ត្រីករបង្ហាញពីមនោសញ្ចេតនារបស់ខ្លួន ការទទួលខុសត្រូវរបស់ខ្លួន សិល្បករ ពលរដ្ឋនិងជាងនេះទៅទៀតគឺអាកប្បកិរិយាប្តេជ្ញាចំពោះអំពើខុសឆ្គងរបស់ចិន ដែលបានដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិង ដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម៕”
Related






