សមាជិកសភាវៀតណាមពិភាក្សាអំពីសេចក្ដីព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២
06/11/2012 10:43
(VOV World)_សមត្ថកិច្ច ប្រើប្រាស់ដី តំលៃដី យន្តការ សងវិញការប្រមូលផ្តុំដី ជាបណ្ដាបញ្ហាស្នូលដែលត្រូវ បាន សមាជិកសភា វៀតណាមយកចិត្តទុកដាក់ពិភាក្សា តាមក្រុម នារសៀលថ្ងៃទី ៦ វិច្ឆិកា។ បណ្ដាដំណាងបាន ស្រុះចិត្ត គំនិតថា៖ ដីធ្លីជាកម្មសិទ្ធិរបស់ប្រជាជនទាំងមូល ដោយរដ្ឋដំណាងជាអ្នកម្ជាស់កម្មសិទ្ធិ។

(VOV World)_សមត្ថកិច្ច ប្រើប្រាស់ដី តំលៃដី យន្តការសងវិញការប្រមូលផ្តុំដី ជាបណ្ដាបញ្ហាស្នូលដែលត្រូវបាន សមាជិកសភា វៀតណាមយកចិត្តទុកដាក់ពិ ភាក្សា តាមក្រុម នារសៀលថ្ងៃទី ៦ វិច្ឆិកា។ បណ្ដាដំណាងបានស្រុះចិត្តគំនិតថា៖ ដីធ្លីជាកម្មសិទ្ធិរបស់ប្រជាជនទាំងមូល ដោយរដ្ឋដំណាងជាអ្នកម្ជាស់កម្មសិទ្ធិ។ ក្របខ័ណ្ឌតំលៃ តារាងតំលៃត្រូវបានកែសម្រួលយ់ាងសកម្ម សមស្របជាមួយប្រ ភេទដីនិមួយៗ មុខសញ្ញាប្រើប្រាស់ …ជាដើម។ តាមលោក Le Viet Truong សមា ជិកសភា មណ្ឌល An Giang បានអះអាងថា៖ ការកំណត់អំពីការសង់វិញនូវការប្រ មូលផ្តុំដី របស់រដ្ឋត្រូវធានាចរិតលក្ខណះប្រជាធិបតេយ្យ បើកចំហរ តម្លារភាព និង ស្របច្បាប់៖ “ តាមខ្ញុំថា៖ យើងប្រមូលផ្តុំ ដីរបស់ជនមួយនាក់ ដែលត្រូវ បានរដ្ឋប្រគល់ជូន ដី ដើម្បីបំរើគោលដៅការពារប្រទេស សន្តិសុខ ឬ ដើម្បីគោលដៅសាធារណះ នោះ យើងក៏ត្រូវសង់ដី អោយគេឡើងវិញ។ មានន័យថា៖ យើងត្រូវសង់ដីអោយគេ ជាមួយ តំលៃស្មើនឹងផ្ទៃដីចាស់ មានលក្ខណះប្រហាក់ប្រហែលគ្រប់គ្រាន់ និងក្នុងករណីគេ មិនយល់ព្រម គឺទើបប្តូរទៅជា វិធានការសង់វិងជាទឹកប្រាក់។” បណ្ដាសមាជិកសភាវៀតណាមបានពិភាក្សា តាមក្រុម(internet) មុននោះ នាពេលព្រឹកថ្ងៃនេះដែរ បណ្ដាសមាជិកសភាពិភាក្សា តាមក្រុមអំពី សេចក្ដី ព្រាង ធ្វើ់វិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ពង្រាងសេចក្ដីសម្រេចចិត្ត អំពីការស្ទង់មតិប្រជាជនអំពី សេចក្ដីព្រាង ធ្វើ់វិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ។ បើប្រៀបនឹងរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ពង្រាង រដ្ឋធម្មនុញ្ញ ធ្វើវិសោធនកម្មលើកនេះ បាន កែសម្រួល លើខ្លឹមសារចំនួន៩ ដូចជា៖ បន្តអះអាងនិងធ្វើច្បាស់លាស់តួនាទី ការទទួល ខុសត្រូវរបស់ថ្នាក់ដឹកនាំបក្ស ចំពោះរដ្ឋ និងសង្គម បង្ហាញជ្រាល ជ្រៅជាង ទៀត ទស្សន ការពារនិងគោរពសិទ្ធមនុស្ស…ល។ លោក Tran Minh Dieu សមាជិក មណ្ឌល Quang Binh (ភាគកណ្ដាលវៀតណាម)បានអោយដឹងថា៖ “ សិទ្ធិអំណាចរដ្ឋ ចំណុះទៅលើប្រជាជន ជាបញ្ហាមួយ ក្នុងចំណោមបញ្ហាសំ ខាន់។ បញ្ហានេះត្រូវបានកម្មវិធីនយោបាយ និងសេចក្ដីសម្រេចចិត្តរបស់បក្ស កំណត់ ថា៖ជាសតិអារម្មណ៍សំខាន់ និងពេញមួយរយះកាលធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។ ប្រជាជនប្រើប្រាស់សិទ្ធអំណាចរដ្ឋ តាមរយះរដ្ឋសភា ក្រុមប្រឹក្សារប្រជាជន ជាបណ្ដាស្ថាប័នដំណាងអោយស្មារតី គោលបំណងរបស់ប្រជាជន ដោយប្រជាជនបោះ ឆ្នោតដោយផ្ទាល់ និងទទួលខុសត្រូវចំពោះប្រជាជន៕”
Related





