សម្ព័ន្ធក្រុមហ៊ុន Hoang Anh Gia Lai ជួយឧបត្ថម្ភ សាងសង់មជ្ឈមណ្ឌលបាល់ទាត់ជាតិកម្ពុជា។
19/06/2013 08:55
VOV-នាថ្ងៃទី១៨មិថុនាសហព័ន្ធបាល់ទាត់កម្ពុជា (FFC) បានរៀបចំពិធីបើកសម្ភោធន៍មជ្ឈមណ្ឌលបាល់ទាត់ជាតិនិងវិទ្យាស្ថានបាល់ទាត់កម្ពុជានៅស្រុកបាទីខេត្តកណ្ដាល។

ធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម(BIDV) និងធនាគារវិនិយោគអភិវឌ្ឍន៍កម្ពុជា (BIDC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយជាប្រាក់ប្រមាណ២២០ពាន់ដុល្លារអាមេរិកសំរាប់ FFC (vietnamplus.vn) VOV-នាថ្ងៃទី១៨មិថុនាសហព័ន្ធបាល់ទាត់កម្ពុជា (FFC) បានរៀបចំពិធី បើកសម្ភោធន៍មជ្ឈមណ្ឌលបាល់ទាត់ជាតិនិងវិទ្យាស្ថានបាល់ទាត់កម្ពុជានៅ ស្រុកបាទីខេត្តកណ្ដាល។ សំណង់ត្រូវបានសាងសង់ឡើងដោយថវិការអំពី គំរោងការ Goal Projec របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) និងអ្នកធ្វើ ហិរញ្ញប្បទានក្នុងនិងក្រៅប្រទេស ក្នុងនោះមានវៀតណាមផង។ ថ្លែងមតិនៅ ពិធី លោក Tran Bac Ha ប្រធានក្រុមប្រឹក្សាអភិបាលធនាគារវិនិយោគនិង អភិវឌ្ឍន៍វៀតណាម(BIDV) និងជាប្រធានសមាគមវិនិយោគិនវៀតណាមនៅ កម្ពុជា (AVIC) បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន Hoang Anh Gia Lai បានផ្ដល់ ជំនួយឧបត្ថម្ភមានតំលៃ៤លានដុល្លារអាមេរិកសំរាប់មជ្ឈមណ្ឌលនិងវិទ្យាស្ថាន បាល់ទាត់កម្ពុជា។ មុននោះនាថ្ងៃទី១៧មិថុនា BIDV និងធនាគារវិនិយោគ អភិវឌ្ឍន៍កម្ពុជា (BIDC) ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយជា ប្រាក់ប្រមាណ២២០ពាន់ដុល្លារអាមេរិកសំរាប់ FFC ដើម្បីរៀបចំការប្រគួតបាល់ ទាត់អន្តរជាតិ BIDC CUP ២០១៣និងខ្ទង់ប្រាក់ប្រមាណ១សែនដុល្លារអាមេរិក សំរាប់មជ្ឈមណ្ឌលបាល់ទាត់ជាតិកម្ពុជាផងដែរ៕
Related






