សំព័ន្ធសមាគមនារីវៀតណាមជំរុញខ្លាំងសកម្មភាពកិច្ចការបរទេស។
15/03/2012 10:39
( VOV)-តាមប្រធានសំព័ន្ធសមាគមនារីវៀតណាម Nguyen ThiThanh Hoaថា៖ស្មារតីស្នូលក្នុងការអនុវត្ត ទឹសដៅភារ កិច្ចរបស់សមាគមក្នុងអាណត្តិនេះគឺពង្រីកថាមពលផ្ទៃ ក្នុងរបស់នារី កសាង អង្គការសមាគមរឹងមាំ បើកទូលាយចរិតជាសំព័ន្ធនឹង យកចិត្តទុកដាក់ជាពិសេសដល់ សកម្មភាពកិច្ចការបរទេសរបស់សមាគម។

មហាសន្និបាតនារីទូទាំងប្រទេសបញ្ចប់ជោគជ័យ(រូបថត៖internet) (VOV)-មហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី១១ដែលទើបនិងបានរៀបចំប្រកប ដោយជោគជ័យនៅហាណូយ បានលើកឡើងនូវភារកិច្ចនឹងដំណោះស្រាយសំដៅកៀរគរ នារីវៀតណាមគ្រប់ស្រទាប់រួមវិភាគទានដល់ការអភិវឌ្ឌ្យរួមរបស់ចលនានារី។តាមប្រធាន សំព័ន្ធសមាគមនារីវៀតណាម Nguyen Thi Thanh Hoaថា៖ស្មារតីស្នូលក្នុងការអនុវត្ត ទឹស ដៅភារកិច្ចរបស់សមាគមក្នុងអាណត្តិនេះគឺពង្រីកថាមពលផ្ទៃក្នុងរបស់នារី កសាង អង្គការ សមាគមរឹងមាំ បើកទូលាយចរិតជាសំព័ន្ធនឹងយកចិត្តទុកដាក់ជាពិសេសដល់ សកម្មភាព កិច្ចការបរទេសរបស់សមាគម។ឆ្លើយតបនឹងបទសម្ភាសនៃអ្នកយកព័ត៏មាន វិទ្យុសម្លេង វៀតណាមអំពីខ្លឹមសារនេះលោកស្រីNguyen Thi Thanh Hoa បានឲ្យដឹងថា៖ ក្នុងចំណោម ភារកិច្ចសំខាន់ទាំង៦ដែលមហាសន្និបាតបានអនុម័ត្តនេះមានភារកិច្ចបង្កើន ការងារកិច្ចការ បរទេសនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ខ្លឹមសារនៃភារកិច្ចនេះគឺ បើក ទូលាយកិច្ចសហ ប្រតិបត្តិការអន្តរជាតិ សាមគ្កីភាព មិត្តភាពជាមួយប្រជាជន នារីបណ្តា ប្រទេស ពិសេសគឺ ប្រទេសជិតខាង ពង្រីកទំនាក់ទំនងទ្វេភាគី ពហុភាគី សកម្មចូលរួម វេទីការប្រចាំតំបន់នឹង អន្តរជាតិ ចលនាតស៊ូរបស់នារីនឹងប្រជាជនសកលលោកដើម្បី សន្តិភាព។យកចិត្តទុក ដាក់លើកកំពស់ចំណេះដឹងរបស់កម្មាភិបាលសមាជីការសមាគមអំពីការងារកិច្ចការបរទេស ប្រជាជនការយល់ដឹងអំពីសភាពការណ៏នារីលើសកលលោក។ ចំពោះបណ្តាខែត្រព្រំដែន សមាគមនារីត្រូវសកម្មចូលរួម រួមសហការដោយម្ចាស់ការដើម្បីកសាងផ្លូវព្រំដែនសន្តិភាព មិត្តភាព ការពារបានអធិបតេយ្យភាព។ អំណរជោគជ័យរបស់មហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី១១(រូបថត៖ Internet) លោកស្រីNguyen Thi Thanh Hoa បានបន្តទៀតថា៖របៀបអនុវត្តរបស់សមាគមគឺក សាងបណ្តារូបសណ្ធានសមស្របទៅនិងចរិតលក្ខណះ របស់នារី មុខសញ្ញាណាមាន រូបសណ្ធាននោះ។ចំពោះបងប្អូននារីនៅឯបរទេស នឹងមាន សេចក្តីណែនាំដើម្បីបងប្អូន នារីធ្វើជីវភាពនឹងចូលរួមក្រុមនារីរបស់ខ្លួននៅប្រទេសដែលខ្លួន ស្នាកនៅ។លោកស្រីក៏ឲ្យ ដឹងដែរថា៖ក្នុងរយះពេលខាងមុខ សមាគមនារីវៀតណាមនឹង រៀបចំសន្និសិទនារីវៀត ណាម១នៅបណ្តាប្រទេសអាហ្វ្រីកដែលមុនបង្អស់គឺនៅបណ្តា ប្រទេសអឺរ៉ុបខាងកើត សំដៅលើកទឹកចិត្តបងប្អូននារីឲ្យចាំនឹងថែរក្សារបានចរិយាសម្បិត្តប្រពៃណីរបស់នារី វៀតណាម នឹងមានការរួមវិភាគទានជាក់ស្តែងដល់មាតុប្រទេស៕
Related





