សម្ព័ន្ធសមាគមនារីវៀតណាមបានរៀបចំពិធីប្រគល់រង្វាន់ Kovalevskaya ឆ្នាំ ២០១២
04/03/2013 12:17
(VOVworld) – នាព្រឹកថ្ងៃទី ៤ មិនា សម្ព័ន្ធសមាគមនារី វៀតណាមបានរៀបចំពិធី ប្រគល់រង្វាន់ Kovalevskaya ឆ្នាំ ២០១២ និង ការប្រឡងសរសេអំពីបណ្ដាគំរូនារី វៀតណាម។

(VOVworld) – នាព្រឹកថ្ងៃទី ៤ មិនា សម្ព័ន្ធសមាគមនារីវៀតណាមបានរៀបចំពិធីប្រគល់ រង្វាន់ Kovalevskaya ឆ្នាំ ២០១២ និង ការប្រឡងសរសេអំពីបណ្ដាគំរូនារី វៀតណាម។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានគោល បំណងថា៖ “ដោយមានការជក់ចិត្តនឹងវិទ្យាសាស្ត្រ នារីវៀតណាមខំប្រឹងប្រែងអស់ពីកំលាំង កាយចិត្តរបស់ខ្លួនឆ្លងកាត់រាល់ការលំបាកសាកល្បងក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីរកឃើញច្នៃប្រឌិតនិងកែច្នៃបច្ចេកទេសជាក់ស្តែងសំដៅបំរើបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ខ្ញុំ មានគោលបំណងថា៖ នាពេលខាងមុខ រង្វាន់ Kovalevskaya បន្តបានរក្សាបាន សំដៅលើកដម្កើងនិងលើកទឹកចិត្តនារីវៀតណាម គ្រប់ស្រទាប់ រួមចំណែកយ៉ាង សកម្ម ចូលក្នុងស្រាវជ្រាវវិទ្យាសាស្ត្រ និយាយដោយ ឡែក និងក្នុងបុព្វហេតុកសាងនិង អភិវឌ្ឍន៍ប្រទេសជាតិ និយាយរួម៕”
Related





