សមិទ្ធផលសេដ្ឋកិច្ចរបស់វៀតណាមគឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដឹកនាំត្រឹមត្រូវរបស់បក្សកុម្មុយនិស្ត
13/01/2026 07:28
(VOVWORLD) - ប្រការនេះត្រូវបានលោក Wulf Gallert សហប្រធាននាយកដ្ឋានកិច្ចការបរទេសនៃគណបក្សឆ្វេងនិយមអាល្លឺម៉ង់ (Die Linke) លើកឡើងនៅក្នុងបទសម្ភាសន៍ ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន ប្រចាំនៅអាល្លឺម៉ង់ នៅចំពោះមុខមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

ទីក្រុងហូជីមិញគឺជាមជ្ឈមណ្ឌលទីក្រុងទំនើប និងស្វាហាប់មួយ ដែលមានទីតាំងនៅតាមបណ្តោយទន្លេសៃហ្គន (រូបថត៖ Hong Dat/TTXVN) ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃមហាសន្និបាតលើកទី១៤ ខាងមុខនេះ លោកបានកត់សម្គាល់ថា នេះគឺជាព្រឹត្តិការណ៍នយោបាយមានអត្ថន័យពិសេស។ មហាសន្និបាតលើកនេះត្រូវបានរំពឹងថា នឹងចេញសេចក្តីសម្រេចចិត្តលើគោលនយោបាយថ្មីៗ ជំរុញខ្លាំងដំណើការអភិវឌ្ឍសេដ្ឋកិច្ច...។ នៅ ពេលអនាគត លោកជឿជាក់ថា ការរក្សាដំណើរការពិភាក្សាយ៉ាងទូលំទូលាយ ការស្តាប់មតិយោបល់ពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នកដែលបង្កើតតម្លៃសម្រាប់សង្គមដោយផ្ទាល់ នឹងក្លាយជាគន្លឹះ ដើម្បីសម្រេចបានជោគ ជ័យកាន់តែច្រើនថែមទៀត។ ដោយបង្ហាញពីមោទនភាពចំពោះមិត្តភាពប្រពៃណីយូរអង្វែងរវាងបក្សទាំងពីរ ដែលបានពូនជ្រុំអស់រយៈពេលជាច្រើនទសវត្សរ៍មក លោក Wulf Gallert បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សឆ្វេងនិយមអាល្លឺម៉ង់បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ យ៉ាងល្អប្រសើរ។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងបន្តរក្សាយន្តការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធ ដោយហេតុនេះ ពង្រឹងទំនាក់ទំនងមិត្តភាពដោយផ្អែកលើផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ៕
TAG
VOV/VOVworld/សមិទ្ធផល/សេដ្ឋកិច្ច/វៀតណាម/សក្ខីភាព/គោលមាគ៌ា/បក្សកុម្មុយនិស្ត
Related






