VOV WorldVOV World
សំរេចខ្សែផ្លូវហាយវេ Kun Ming-Lao Cai យ៉ងឆាប់រហ័ស។
06/03/2013 09:22
VOV-ថ្លែងមតិនៅពិធីទទួលជួបសន្ទនាអភិបាលរងខេត្ត​ Yunnan (ចិន) Liu Hui Yan នា​រសៀល​ថ្ងៃទី៥មិនានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Thien Nhan សម្ដែងក្តីសប្បាយរីករាយចំពោះទំនាក់ទំនងមិត្តភាព​សហប្រតិបត្តិការរវាងវៀតណាម-ចិននិយាយរួមនិងចំពោះខេត្ត Yunnan និយាយ​ដោយ​ឡែកកំពុងបានអភិវឌ្ឍន៍កាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
សំរេចខ្សែផ្លូវហាយវេ Kun Ming-Lao Cai យ៉ងឆាប់រហ័ស។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Thien Nhan ទទួលជួបសន្ទនាអភិបាលរងខេត្ត Yunnan (ចិន) Liu Hui Yan         VOV-ថ្លែងមតិនៅពិធីទទួលជួបសន្ទនាអភិបាលរងខេត្ត​ Yunnan (ចិន) Liu Hui Yan នា​រសៀល​ថ្ងៃទី៥មិនានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Thien Nhan សម្ដែងក្តីសប្បាយរីករាយចំពោះទំនាក់ទំនងមិត្តភាព​សហប្រតិបត្តិការរវាងវៀតណាម-ចិននិយាយរួមនិងចំពោះខេត្ត Yunnan និយាយ​ ដោយ​ឡែកកំពុងបានអភិវឌ្ឍន៍កាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ឧបនាយក​រដ្ឋមន្ត្រីបានស្នើរភាគីចិនសំរេចខ្សែផ្លូវហាយវេពី Kun Ming មក Lao Cai យ៉ាង​ ឆាប់​ៗ។​ អភិបាលរងខេត្ត​ Yunnnan ចិន​ Liu Hui Yan បានសម្ដែងការ​ចាប់​អារម្មណ៍​ ចំពោះ​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេលកន្លងទៅ និង​ ជឿ​ជាក់ថា​ជាមួយការខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ បណ្ដាបញ្ហាដូចជា ហេដ្ឋាន​រចនា​សម្ព័ន្ធនឹងបានកែលំអរដើម្បីជំរុញថែមទៀតទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម​ក្នុង​រយៈពេលខាងមុខ៕