VOV WorldVOV World
សម័យប្រជុំគណៈកម្មាធិការចំរុះពាណិជ្ជកម្មវៀតណាម-ម៉ាឡេស៊ីលើកទី២។
07/03/2013 08:46
VOV-នាព្រឹកថ្ងៃទី៧មិនានៅក្រុងហាណូយ នៅខាង ក្រៅសន្និសីទរដ្ឋមន្ត្រី​សេដ្ឋកិច្ចអាស៊ាន​លើកទី១៩ (ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩មិនា)​បានប្រព្រឹត្តទៅសម័យ​ ប្រជុំលើកទី២គណៈកម្មាធិការចំរុះពាណិជ្ជកម្មវៀត ណាម-ម៉ាឡេស៊ី។
សម័យប្រជុំគណៈកម្មាធិការចំរុះពាណិជ្ជកម្មវៀតណាម-ម៉ាឡេស៊ីលើកទី២។
រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang         VOV-នាព្រឹកថ្ងៃទី៧មិនានៅក្រុងហាណូយ នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រី​ សេដ្ឋកិច្ចអាស៊ាន​លើកទី១៩ (ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩មិនា)​បានប្រព្រឹត្តទៅ សម័យ​ប្រជុំលើកទី២គណៈកម្មាធិការចំរុះពាណិជ្ជកម្មវៀតណាម-ម៉ាឡេស៊ី។​ សម័យប្រជុំ​ដោយរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang និង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្មអន្តរជាតិនិងឧស្សាហកម្មម៉ាឡេស៊ី Dato Sri Mustapa Mohamed ធ្វើសហអធិបតី។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួង ឧស្សាហ-ពាណិជ្ជកម្ម​វៀតណាមលោក Vu Huy Hoang បានឲ្យដឹងថា៖         “ក្រោយសម័យប្រជុំលើកទី១នាខែវិច្ឆកាឆ្នាំ២០០៩មក ទំនាក់ទំនង​ សហប្រតិបត្តិការ​​លើគ្រប់វិស័យរវាងវៀតណាមនិងម៉ាឡេស៊ីអំពីនយោបាយ​សេដ្ឋកិច្ចពាណិជ្ជកម្មបានមាន​ជំហានអភិវឌ្ឍន៍ថ្មីគួរឲ្យកត់សម្គាល់។ ទំនាក់ទំនង​នយោបាយរវាងវៀតណាមនិងម៉ាឡេស៊ី​កំពុងប្រព្រឹត្តទៅដ៏ល្អប្រសើរនិងបាន កត់សម្គាល់ដោយបណ្ដាដំណើរទស្សនកិច្ចនិងជំនួប​សន្ទនារវាងថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះប្រទេសទាំងពីរក៏បាន​ផ្លាស់ប្តូរ​ ដំណើរទស្សន​កិច្ច​ការងារថ្នាក់ក្រសួងផ្នែក ទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្តបាន​បង្កើន​ថែម​ទៀតក្នុងឆ្នាំ២០១៣ក្នុងពេលយើងរំលឹកខួបអនុស្សាវរីយ៍ លើកទី៤០ទិវាបង្កើត​ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ៕”