VOV WorldVOV World
សម័យប្រជុំក្រុមប្រឹក្សាជាតិអំពីអភិវឌ្ឍន៍ចីរភាពនិងលើកកំពស់សម័ត្ថភាពប្រគួតប្រជែង
22/02/2013 11:11
VOV-នាព្រឹកថ្ងៃទី២២កុម្ភៈនៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀត​ណាម​​លោក Nguyen Thien Nhan បានធ្វើអធិបតីសម័យប្រជុំក្រុមប្រឹក្សាជាតិអំពី​អភិវឌ្ឍន៍ចីរភាពនិងលើកកំពស់សម័ត្ថភាពប្រគួត ប្រជែង។
សម័យប្រជុំក្រុមប្រឹក្សាជាតិអំពីអភិវឌ្ឍន៍ចីរភាពនិងលើកកំពស់សម័ត្ថភាពប្រគួតប្រជែង
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Thien Nhan បានធ្វើអធិបតីសម័យប្រជុំក្រុមប្រឹក្សាជាតិអំពីអភិវឌ្ឍន៍ចីរភាពនិងលើកកំពស់សម័ត្ថភាពប្រគួតប្រជែង។         VOV-នាព្រឹកថ្ងៃទី២២កុម្ភៈនៅទីស្ដីការរដ្ឋាភិបាលឧបនាយករដ្ឋមន្ត្រីវៀត​ ណាម​​លោក Nguyen Thien Nhan បានធ្វើអធិបតីសម័យប្រជុំក្រុមប្រឹក្សាជាតិអំពី​អភិវឌ្ឍន៍ចីរភាពនិងលើកកំពស់សម័ត្ថភាពប្រគួតប្រជែង។ ថ្លែងមតិនៅសម័យ​ ប្រជុំ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល​ខាង​មុខក្រុមប្រឹក្សាជាតិអំពីអភិវឌ្ឍន៍ចីរភាពនិងលើកកំពស់សម័ត្ថភាពប្រគួត​ប្រជែង​ត្រូវសុក្រិដ្ឋរបបធ្វើសកម្មភាពប្រមូលផ្ដុំពិនិត្យការកសាងក្រមបទដ្ឋាន​វិធានការ​វាយតំលៃសម័ត្ថភាពប្រគួតប្រជែងរបស់វៀតណាម សំរេចនាខែមេសា​ឆ្នាំ​២០១៣។ ឧបនាយករដ្ឋមន្ត្រី Nguyen Thien Nhan បានលើកច្បាស់ថា៖         “ព្យាករណ៍ស្ថានភាពអភិវឌ្ឍន៍ចីរភាពឆ្នាំ២០១៣តាមខ្ញុំថាបទដ្ឋានចំនួន៣០ បានគ្រប់គ្រាន់ហើយត្រូវត្រួតពិនិត្យឡើងវិញ នេះជាខ្លឹមសារសំខាន់។ យើងត្រូវ​ មាន​គំរោងការអំពីឃោសនាអភិវឌ្ឍន៍ចីរភាពធ្វើឲ្យច្បាស់ការអភិវឌ្ឍន៍របស់យើង​ មិន​ចីរភាពមានសញ្ញាយ៉ាងម៉េច កំពុងជះឥទ្ធិពលអក្រក់យ៉ាងម៉េចនិងបណ្ដាកត្តា​មិនចីរភាពអំពីសង្គមបរិស្ថានសេដ្ឋកិច្ចជាដើម៕”

More